35 C
Phnom Penh

សហគមន៍ខ្មែរនៅអឺរ៉ុបនាំគ្នាទាមទារឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសបារាំង ប្រទេសអាល្លឺម៉ង់(Germany)ប៊ែលហ្សិក(Belgium)និងប្រទេសស្វីសប្រមាណជាង២រយនាក់ បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំក្នុងទីក្រុងហ្សឺណែវ(Geneva)ប្រទេសស្វីសទាមទារឲ្យ ថ្នាក់ដឹកនាំនៃអង្គការនេះកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឡើងវិញផ្អែកទៅលើមាត្រាទី២៩ នៃកិច្ចព្រមព្រៀងអន្តរជាតិនេះ។

ក្រុមបាតុករបានខឹងសម្បារជាខ្លាំងថាពួកគេមិនអាចទទួលយកបាន ទេចំពោះទង្វើររបស់រដ្ឋាភិបាលលោកហ៊ុន សែន ដែលបានបំផ្លាញគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនមេដឹកនាំបក្សសង្គ្រោះជាតិលោក កឹម សុខាដាក់ពន្ធនាគារយ៉ាងលំបាកវេទនាជាដើម។

បាតុកម្មរបស់ក្រុមប្រជាពលរដ្ឋខ្មែរទាំងនេះ ធ្វើឡើងនៅមុនថ្ងៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីអំពីវិបត្តិនយោបាយនៅកម្ពុជាដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១ខែមីនា ខាងមុខនេះ។

មាត្រា២៩នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចែងថា នៅពេលណាដែលមានការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ត្រូវស្នើទៅសហប្រធានទាំងពីរដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ី នៃកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើការកោះប្រជុំបណ្តាប្រទេសជាសមាជិកដ៏ទៃទៀតឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស