33 C
Phnom Penh

39084

Latest

លោក ហ៊ុន សែន៖ កំហុស​នយោបាយ​ពី​អតីតកាល​ទើប​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិនាសកម្ម​និង​បាត់បង់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច និង​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ឫសគល់ លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ដទៃ​គ្មាន​ធនធាន​ធម្មជាតិ​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំងនោះ​មាន​ការ​រីកចម្រើន​ខ្លាំង ចំណែក​ឯ​ប្រទេស​កម្ពុជា​ដោយសារតែ​មាន​កំហុស​នយោបាយ​កាលពី​អតីតកាល បាន​ធ្វើ​ឱ្យ​ខ្លួន​ជួប​វិនាសកម្ម និង​បាត់បង់​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ទេ ម្ល៉េះ​កម្ពុជា​មិន​ដឹង​ជា​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​លូតលាស់​កម្រិត​ណា​នោះ​ទេ។ ទោះជា​យ៉ាងណា​ក៏ដោយ...