28 C
Phnom Penh

ពលរដ្ឋមានទំនាស់ដីជាមួយក្រុមហ៊ុនស្កអំពៅកោះកុងនាំគ្នា តវ៉ាដល់ មុខក្រសួងដែនដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រុកដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅនៅខេត្តកោះកុងកំពុងលើកគ្នាទៅតវ៉ានៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នៅថ្ងៃទី២០ខែមីនា នេះដើម្បីស្នើសុំឲ្យពន្លឿនដំណោះស្រាយករណីជម្លោះដីធ្លីរាំរ៉ៃ របស់ពួកគាត់ឲ្យបានឆាប់ ដោយផលលំបាកនៃជីវភាព។

ក្រុមអ្នកភូមិស្រុកស្រែអំបិលអះអាងយ៉ាងហោចណាស់មានពលរដ្ឋចំនួនជិត១០០នាក់នឹងវេចអង្ករចាន ឆ្នាំង ភួយ មុង ដើម្បីធ្វើដំណើរទៅដេកតវ៉ាជាច្រើនថ្ងៃនៅខាងមុខក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ចាប់ពីថ្ងៃទី២០ខែមីនារហូតទាល់ តែមានដំណោះស្រាយសមរម្យទើបពួកគាត់ត្រឡប់មកផ្ទះវិញ។

ក្រុមប្រជាពលរដ្ឋអះអាងថាពួកគាត់ត្រូវការដីធ្លីមកវិញ ដើម្បីបង្កបង្កើនផលឲ្យទាន់រដូវវស្សាខាងមុខសម្រាប់ចិញ្ចឹមជីវិត បន្ទាប់ពីដីធ្លីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនរបស់លោកលី យ៉ុង ផាត់ សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច ដណ្តើមយកទៅដាំអំពៅអស់ជាច្រើនឆ្នាំមកហើយ។កន្លងមកក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានដោះស្រាយពលរដ្ឋដោយផ្ដល់សំណងជំងឺចិត្តក្នុងមួយគ្រួសារជាដី៣ហិកតារ និងថវិកា ២ពាន់ ៥០០ដុល្លារ។

ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានដំណោះស្រាយដូចការសន្យានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស