26 C
Phnom Penh

កាសែតភ្នំពេញប៉ុស្តិ៍បញ្ជាក់ថាការជំពាក់ពន្ធរដ្ឋជិត ៤លានដុល្លារ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍លោកម៉ាកឃុស ហូម(Marcus Holmes)បញ្ជាក់ថា ការជំពាក់ពន្ធរដ្ឋាភិបាលក្រុងភ្នំពេញជិត៤លានដុល្លារនោះគ្មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។

លោកអះអាងថាថ្នាក់ដឹកនាំរបស់កាសែតភ្នំពេញប៉ុស្តិ៍ និងនាយកដ្ឋានពន្ធដារ កំពុងចរចាលើការធ្វើសវនកម្មពាក់ព័ន្ធការជំពាក់ពន្ធ។

លោកម៉ាកឃុសហូម(Marcus Holmes)បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារថាបញ្ហាពន្ធដារ គ្រាន់តែជាសវនកម្មពន្ធដារជាធម្មតាមួយដែលមិនអាចនាំឲ្យកាសែតនេះបិទការបោះពុម្ពផ្សាយរបស់ខ្លួននោះឡើយ។

លោកបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុងរបស់កាសែតភ្នំពេញប៉ុស្តិ៍ដោយសារបានរកឃើញថាមានតួលេខជំពាក់ពន្ធផ្សេងគ្នាក្នុងឆ្នាំតែមួយ ហើយក្រុមហ៊ុនរបស់លោកបានយល់ព្រមសងពន្ធទៅអគ្គនាយកដ្ឋានពន្ធដារចំនួន៥ម៉ឺនដុល្លារ។

លោក ម៉ាកខុសហូម(Marcus Holmes)ឲ្យដឹងថាអគ្គនាយកដ្ឋាន ពន្ធដារក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការដើម្បីបង្កើនការប្រមូលចំណូលពីវិស័យពន្ធដារ ហើយស្ថាប័ននេះបានធ្វើសវនកម្មយ៉ាងតឹងរឹងចំពោះគ្រប់ស្ថាប័នឯកជនទាំងអស់។

លោកបន្ថែមថា ករណីនេះជា គ្រាន់តែជាការធ្វើសវនកម្មពន្ធដារតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយវិធានការសើរើលើបញ្ហាបង់ពន្ធរបស់កាសែតភ្នំពេញប៉ុស្តិ៍កើតឡើងក្រោយពីកាសែតមួយនេះបានចុះផ្សាយព័ត៌មានស្តីពីករណីបង្ក្រាបយ៉ាងបង្ហូរឈាមលើបញ្ហាជម្លោះដីធ្លីមួយកន្លែងនៅស្រុកស្នួលខេត្តក្រចេះ។

ហើយពេលនោះកាសែតមួយនេះបានផ្តល់តួលេខថាមានចំនួនមនុស្សស្លាប់៦នាក់ និងរបួសជាច្រើន ដែលនាំឲ្យមានការទាមទារឲ្យកែតម្រូវជាច្រើនពីសំណាក់អាជ្ញាធរកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស