29 C
Phnom Penh

សមាគមខាងផ្នែកកាត់ដេររបស់អាមេរិកទាមទារឲ្យលោក ហ៊ុន សែនបញ្ឈប់ធ្វើទុក្ខបុកម្នេញលើសហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមខាងផ្នែកវាយនភណ្ឌរបស់អាមេរិកាំងជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះការរំលោភសិទ្ធិការងារ និងសិទ្ធមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដែលអាចនាំឲ្យប៉ះទង្គិចខ្លាំងដល់ការធ្វើជំនួយរបស់រដ្ឋាភិបាលកម្ពុជាជាមួយអន្តរជាតិ។

សមាគមវាយនភណ្ឌនិងស្បែកជើង (AAFA)សមាគមសមធម៌ខាងការងារ(FLA)និងអង្គការសមាគមខាងសំលៀកបំពាក់របស់អាមេរិកាំងមួយចំនួនទៀតបានរួមគ្នាសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីថ្ងៃទី១៩ខែមីនា កន្លងទៅនេះដើម្បីបង្ហាញការព្រួយបារម្ភចំពោះការចោទប្រកាន់បទព្រហ្មទណ្ឌមួយចំនួន ទៅលើលោកមឿន តុលាប្រធានអង្គការការពារសិទ្ធិការងារ ព្រះតេជគុណប៊ុត ប៊ុនតិញស្ថាបនិកបណ្តាញព្រះសង្ឍឯករាជ្យ និងលោកប៉ា ងួនទៀងប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)លោកជា មុន្នីអតីតប្រធានសហជីពសេរីកម្មករ លោក អាត់ធន់ប្រធានសហជីពសីខៅឌូ និងក្រុមសមាជិកសហជីពជាច្រើនទៀត។

ក្រុមនេះ បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញធានាអំពីការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជាពិសេសក្រុមអ្នកធ្វើការងារខាងផ្នែកឃ្លាំមើលសិទ្ធិមនុស្ស។

ក្រុមសមាគមខាងផ្នែកវាយណភណ្ឌរបស់អាមេរិកាំងទាំងនេះក៏បានព្រមានថា សេរីភាពខាងនយោបាយនីតិរដ្ឋការគោរពសិទ្ធពលរដ្ឋ និងសិទ្ធិការងារមានសារៈសំខាន់ខ្លាំងណាស់សំរាប់កេរ្ត៍ឈ្មោះរបស់កម្ពុជាក្នុងការទទួលខុសត្រូវខាងផ្នែកជំនួញនិងពាណិជ្ចកម្មជាមួយអន្តរជាតិ។

ពួកគេទាមទារឲ្យលោកហ៊ុន សែនបញ្ចប់រាល់ទំរង់នៃការយាយី និងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការមកលើសកម្មជនការពារសិទ្ធិមនុស្ស និងការពារសិទ្ធិការងារទាំងនេះដើម្បីអាចឲ្យពួកគេមានលទ្ធភាពក្នុងការបំពេញកិច្ចរបស់ខ្លួនដោយគ្មានឧបសគ្គ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស