31 C
Phnom Penh

លោក ហ៊ុន សែនព្រមានការព្រួតគ្នាបង្កររបួសស្នាមទាក់ទងនឹងគ្រោះថ្នាក់ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីថ្ងៃពុធបាន ថ្កោលទោសចំពោះការប្រើហិង្សាលើលោក ស៊ុយសារ៉េតដែលជាសាស្រ្តាចារ្យ នៅសកលវិទ្យាល័យកម្ពុជា កាលពីសប្តាហ៍កន្លងទៅនោះឡើយ។

លោកបន្តថា លោកមានការឈឺចាប់ណាស់ដែលកម្ពុជាកើតមាននូវអំពើហិង្សាលើដងវិថីបែបនេះ។

ការថ្កោលទោសរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពីរោងចក្រសហគ្រាសចំនួន៥ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោកហ៊ុន សែន ចាត់ទុកការប្រើហិង្សាលើអ្នកបើកបរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថា មិនមែនជាសីលធម៌របស់មនុស្សទេ ហើយត្រូវជៀសឲ្យផុតដើម្បីកុំឲ្យកម្ពុជាមានឈ្មោះជាប្រទេសដែលមាន ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ឲ្យសោះ។

លោក ហ៊ុន សែន អះអាងថាលោកមានការឈឺចាប់ដែលកម្ពុជាកើតមាននូវវប្បធម៌ហិង្សាបែបនេះ និងថាការប្រើហិង្សាគឺជាសកម្មភាពមិនត្រឹមត្រូវ ដែលចាំបាច់ត្រូវមានការចាត់វិធានការផ្លូវច្បាប់លើជនដែលបង្កហិង្សាទាំងនោះដើម្បីបញ្ជៀសការប្រើហិង្សា ឬសម្លាប់ក្រៅប្រព័ន្ធតុលាការ។

លោក ស៊ុយ សារ៉េត ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា និងជាគ្រូបង្រៀនភាសាអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅបានរងនូវការវាយដំ យ៉ាងធ្ងន់ធ្ងរទៅលើក្បាល និងមុខរបស់លោកបណ្តាលឲ្យឈាមស្រោចជោគជាំទៅលើខ្លួនបន្ទាប់ពីលោករងការចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់។ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការកើនឡើងនៃអំពើហិង្សា ក្នុងសង្គមគឺជាសញ្ញាបង្ហាញពីភាពផុយស្រួយនៃសន្តិភាពក្នុងសង្គមខ្មែរនិងការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស