Latest
នាយករដ្ឋមន្ត្រីជាកូនអះអាងថានឹងស្នើឱ្យប្រមុខរដ្ឋស្តីទីជាឪពុកបើកទ្វារក្រុងឱ្យលោក គង់ សភា វិលចូលកម្ពុជាវិញ
នាយករដ្ឋមន្ត្រីជាកូនសន្យានឹងចាត់ចែងតាមនីតិវិធីច្បាប់ ស្នើប្រមុខរដ្ឋស្តីទីដែលត្រូវជាឪពុក ដើម្បីឲ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង លោក គង់ សភា វិលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះដាក់លិខិតស្នើសុំការលើកលែងទោស។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះថា ជូនចំពោះលោក គង់ សភា។ លោកបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក ដូច្នេះលោកសូមស្វាគមន៍ និងចាត់ចែងតាមនីតិវិធី ដើម្បីឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ហើយលោកសង្ឃឹមថា នឹងមានឱកាសជួបសន្ទនាជាមួយគ្នានៅពេលខាងមុខ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ...