28 C
Phnom Penh

ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើសុំចូលពន្ធនាគារដើម្បីសួរសុខទុក្ខអ្នកទោសមនសិការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានដាក់លិខិតរួមគ្នាមួយ កាលពីថ្ងៃច័ន្ទទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃស្នើសុំចូលពន្ធនាគារដើម្បីជួបសួរសុខទុក្ខអ្នកទោសនយោបាយជាច្រើនរូបដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស។

អ្នកទោសនយោបាយដែលពួកគេស្នើសុំចូលជួបនោះរួមមានលោក អ៊ុំ សំអាន លោក មាជ សុវណ្ណរ៉ានិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០រូបផ្សេងទៀត។

លិខិតចុះថ្ងៃទី១៩ខែមីនាហើយដែលកាសែតThe Cambodia Daily ទើបទទួលបានឲ្យដឹងថា ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិរួមមានលោកអ៊ូ ច័ន្ទរ័ត្នលោកម៉ៅមុន្នីវណ្ណ និងតំណាងរាស្រ្តបីរូបទៀតអះអាងថាពួកគេជាមិត្តភក្តិមានការនឹករលឹក និងមានបំណងចូលសួរសុខទុក្ខ អ្នកជាប់ឃុំទាំងនោះនៅព្រឹកថ្ងៃទី៣១ ខែមីនាខាងមុខ។

ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំងនោះអះអាងថាអគ្គនាយកដ្ឋានពន្ធនាគារបានទទួលលិខិតស្នើសុំនេះហើយ ប៉ុន្តែមិនទាន់ឆ្លើយតបវិញនៅឡើយ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអ្នកទោសនយោបាយប្រហែល៣០នាក់កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនៃរបបដឹកនាំរបស់លោកហ៊ុន សែន។

អ្នកទោសទាំងនោះរួមមានមន្រ្តីបក្សប្រឆាំងមន្រ្តីសិទ្ធិមនុស្ស និងអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីចំនួនពីររូប និងអ្នកនយោបាយផ្សេងទៀត។

អ្នកទាំងនោះកំពុងប្រឈមនឹងការជាប់ព័ន្ធនាគារពី៥ឆ្នាំទៅ២០ឆ្នាំ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស