33 C
Phnom Penh

ក្រុមស្រាវជ្រាវអាល្លឺម៉ង់រកឃើញថាសេដ្ឋកិច្ចកម្ពុជាគ្មានភាពនឹងនដោយសារការពឹងផ្អែកលើជំនួយបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍សន្ទស្សន៍របស់មូលនិធិអាល្លឺម៉ង់មួយឈ្មោះប៊ើតធែលស្មាន់ ស្ទីវទង់(Bertelsmann Stiftung)ស្តីពីការបម្រែបម្រួលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យទីផ្សារសេដ្ឋកិច្ចសេរីនិងអភិបាលកិច្ច សម្រាប់ឆ្នាំ២០១៨ រកឃើញថាគុណភាពនៃលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារសេរីនិងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជាកំពុងធ្លាក់ចុះ យ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជិតពីរទសវត្សរ៍ ចុងក្រោយនេះ។

មូលនិធិនេះដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាឲ្យជាប់លេខ១០៣ ក្នុងចំណោមប្រទេសចំនួន១២៩នៅលើពិភពលោកដែលមូលនិធិនេះ បានធ្វើការសិក្សានិងវាយតម្លៃ។

ចំណាត់របស់កម្ពុជាអន់ជាងវៀតណាមថៃនិងម៉ាឡេស៊ីទៅទៀត។

ប៉ុន្តែល្អជាងប្រទេសឡាវ និង ភូមា។

លទ្ធផលនៃការវាយតម្លៃស្តីពីសន្ទស្សន៍នៃបម្រែបម្រួលឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងអភិបាលកិច្ច សម្រាប់ឆ្នាំ២០១៨នេះធ្វើឡើងតាមរយៈកិច្ចសហការ និងការវិភាគជាលក្ខណៈអន្តរជាតិរបស់ក្រុមអ្នកជំនាញការកំពូលៗចំនួន ៣០០នាក់ ធ្វើការក្នុងវិស័យអប់រំនៅទូទាំងពិភពលោក និងក្រុមអ្នកសារព័ត៌មានមកពីតាមបណ្តាប្រទេសគោលដៅទាំងនេះ។

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថាការបង្រួមលំហរប្រជាធិបតេយ្យសម្រាប់ក្រុមអ្នកនយោបាយប្រឆាំងនិងអង្គការសង្គមស៊ីវិល រួមទាំងកំណែរទម្រង់វិស័យសេដ្ឋកិច្ចជាប្រចាំនោះ បាននាំឲ្យធ្លាក់ចុះលទ្ធផលនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិនេះបានអោយដឹងថាកម្ពុជា ស្ថិតក្នុងចំណោមក្រុមប្រទេសគ្រប់គ្រងតាមបែបផ្តាច់ការនិយមដែលមានលក្ខណៈរឹងរូស និងភាពអវិជ្ជមានអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលជះឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ។

ក្រុមនេះព្រមានថាប្រសិនបើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីរបស់កម្ពុជា មិនមានដំណើរការជាមូលដ្ឋាននោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសនឹងមិនមានភាពនឹងនរឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស