28 C
Phnom Penh

លោកហ៊ុន សែនបដិសេធសំណើរបស់ជប៉ុនដែលចង់ឲ្យបក្សកាន់អំណាចនិងបក្សប្រឆាំងបញ្ចប់វិបត្តិនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងជំនួបកាលពីម្សិលម៉ិញរវាងលោកហ៊ុន សែននិងលោក កេនតារ៉ុសូនូរ៉ា(Kentaro Sonoura)តំណាងលោកនាយករដ្ឋមន្រ្ដីជប៉ុន អំពីការស្វែងរកលទ្ធភាពក្នុងការរកដំណោះស្រាយរួមមួយតាមវិធីចរចាគ្នារវាងរបបបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាជាលទ្ធផលលោកហ៊ុនសែន ប្រកាន់ជំហរថានឹងមិនធ្វើការចរចាជាមួយបក្សប្រឆាំងនោះឡើយ។

ការបដិសេធរបស់លោកហ៊ុន សែនធ្វើឡើងនៅក្រោយពីប្រទេសជប៉ុន បានដើរចេញពីការចុះហត្ថលេខាជាមួយប្រទេសចំនួន៤៥ ទៀត ដើម្បីថ្កោលទោសរដ្ឋាភិបាលទីក្រុងភ្នំពេញ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោកស្រ៊ី ថាមរ៉ុង្គប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរវាងលោកហ៊ុន សែន និងតំណាងរដ្ឋាភិបាលជប៉ុនថា វប្បធម៌សន្ទនារវាងលោក ជាមួយលោក សម រង្ស៊ី ត្រូវបានបរាជ័យហើយ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះលោកហ៊ុន សែនបានខឹងសម្បារជាខ្លាំងទៅនឹងក្រុមអ្នកតវ៉ាប្រឆាំងនឹងលោកនៅប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិកដែលលោកចោទថា ជាមនុស្សរបស់គណបក្សប្រឆាំង បាននាំគ្នាដុតរូបទីងមោងរបស់លោក។

លោក ហ៊ុន សែន អះអាងថា បរាជ័យនៃការចរចារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង គឺដោយសារតែការដុតទីងមោងរូបលោកនេះឯង។

ទោះជាយ៉ាងណាក៏ដោយលោកសម រង្ស៊ីប្រធានចលនាគណបក្សសង្គ្រោះជាតិអះអាងថាប្រសិនបើលោកហ៊ុន សែនមិនព្រមចរចាទេ នោះលោកហ៊ុន សែនគួរចុះចេញពីតំណែងតែម្តងទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស