26 C
Phnom Penh

គណបក្សសង្គ្រោះជាតិគាំទ្រក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលចង់ឲ្យបញ្ចប់វិបត្តិនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រម្សិលម៉ិញបានប្រកាសគាំទ្រ ការអំពាវនាវរបស់ប្រទេសចំនួន៤៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលជម្រុញឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោះលែងលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការទាំងអស់និងលុបចោលការំលាយគណបក្សសង្គ្រោះជាតិ។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរច្បាស់ថា ពួកគេនឹងមិនទទួលស្គាល់ការបោះឆ្នោតជាតិ នៅចុងខែកក្កដាខាងមុខនេះទេប្រសិនបើមិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម ការបោះឆ្នោតនោះហើយថាការបោះឆ្នោតនោះក៏គ្មានភាពស្របច្បាប់ដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ អំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលលោកហ៊ុន សែន យល់ព្រមតាមការអំពាវនាវរបស់ប្រទេសទាំង ៤៥ដែលព្រមានថា ការបោះឆ្នោតអាចចាត់ទុកថាសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទាល់តែរបបលោក ហ៊ុន សែនបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងអង្គការសង្គមស៊ីវិលនិង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

គណបក្សប្រឆាំងមួយនេះបានជំរុញឲ្យលោកហ៊ុន សែន វិលទៅរកកិច្ចសន្ទនានយោបាយដោយផ្ទាល់ និងចូលរួមដោះស្រាយវិបត្តិនយោបាយដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងគេចឲ្យផុតពីការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន នៅតែប្រកាស់ដាច់ខាតហើយថាលោកនឹងមិនចរចាជាមួយក្រុមមេដឹកនាំបក្សប្រឆាំងដែល កំពុងមានបណ្តឹងតាមផ្លូវតុលាការនោះទេ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលព្រមានថារដ្ឋាភិបាលលោកហ៊ុន សែន នឹងធ្វើឲ្យខាតនូវប្រយោជន៍ជាតិជាច្រើនប្រសិនបើលោក មិនព្រមវិលចូលតុ ចរចាជាមួយបក្សសង្គ្រោះជាតិដើម្បីបង្វែរស្ថានការរបស់ប្រទេសវិលមករកភាពប្រក្រតីវិញនោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស