38 C
Phnom Penh

អាជ្ញាធរអូស្រ្តាលីកំពុងស៊ើបអង្កេតករណីគំរាមសំលាប់សកម្មជនសហគមន៍ខ្មែរមួយចំនួនដោយជនអនាមិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចអូស្រ្តាលី កំពុងបើកស៊ើបអង្កេតលើករណីលិខិតគំរាមសម្លាប់ដែលជនអនាមិកផ្ញើរទៅកាន់តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរលោកហុង លីមភរិយារបស់លោកបណ្ឌិតកែម ឡីលោកជា យូហ៊នអភិបាលក្រុងស្រ្ពីងវែល (Springvale) នៃរដ្ឋវីកតូរីយ៉ា និងលោកតាក់ មេងហ៊ាង បេក្ខជនតំណាងរាស្រ្តប្រចាំគណបក្សពលករនៅក្នុងរដ្ឋនេះ។

កាសែតPhnom Penh Post បានដកស្រង់សាអេឡិចត្រូនិចឬ អ៊ីមែល របស់ប៉ូលិសអូស្រ្តាលីលោកខាំមើរ៉ុនស្កុតស៍(Cameron Scotts) ចុះផ្សាយកាលពីថ្ងៃសៅរ៍ថាសមត្ថកិច្ចរបស់ទីក្រុងវីកតូរីយ៉ា បានបើកការស៊ើបអង្កេតករណីគំរាមសម្លាប់នេះនិងកំពុងបន្តនីតិវិធី។

លោកហុង លីមធ្លាប់អះអាងថាក្រុមអ្នកជំនាញខាងកោសលវិច្ច័យ កំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកបញ្ជាក់ថាលោកបានទទួលលិខិតគំរាមសម្លាប់នេះមួយអាទិត្យ មុនការធ្វើបាតុកម្មបូជារូបទីងមោងរបស់លោកហ៊ុន សែន ខណៈលោកកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រា្តលី។

លិខិតរបស់ជនអនាមិកដែលបានគំរាមសកម្មជនសហគមន៍ខ្មែរក្នុងប្រទេសអូស្រ្តាលីទាំងនោះសរសេរថា ពួកគេចង់សម្លាប់សកម្មជនខ្មែរ ក្នុងប្រទេសអូស្ត្រាលី និងមនុស្សជាច្រើនទៀតនៅកម្ពុជាឲ្យអស់ ហើយថាបើពួកគេឈ្នះការបោះឆ្នោតក្នុងឆ្នាំ២០១៨ នោះពួកគេនឹងគ្រប់គ្រងប្រទេសជារៀងរហូត។

ទោះជាមានការគំរាមយ៉ាងណាក៏ដោយលោកហុង លីមប្រកាន់ជំហរថា ការគំរាមនោះមិនអាចហាមឃាត់ក្រុមរបស់លោកពីការតស៊ូទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សសំរាប់កម្ពុជាបាននោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស