27 C
Phnom Penh

តំណាងរាស្ត្រអូស្រ្តាលីជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីដាក់ទណ្ឌកម្មដល់របបលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ាកបាត់លើរ៍ (Mark Butler) បានព្រមានធ្ងន់ៗដល់រដ្ឋាភិបាល អូស្រ្តាលីថាមិនត្រូវអន់ឱនឲ្យលោកហ៊ុន សែន ជាដាច់ខាតចំពោះការគម្រាមបិទផ្លូវចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយយកលេសពីការដុតទីងមោងរូបរបស់លោកនោះ។

តំណាងរាស្រ្តអូស្រ្តាលីដ៏មានវោហារម្នាក់នេះអះអាងថាប្រទេសអូស្រ្តាលី ត្រូវតែក្រោកឈរឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនទៅលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ជាងនេះទៅទៀតលោកទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងលោកកឹម សុខាមេដឹកនាំបក្សសង្គ្រោះជាតិនិង ជេមស៍ រីកខិតសិន(James Ricketson)អ្នកជំនាញ ថតវីដេអូរឯកសារ។

លោកបន្តថា អូស្រ្តាលីមិនត្រូវអនុញ្ញាតឲ្យលោក ហ៊ុន សែន រួចខ្លួនពីការទទួលខុសត្រូវចំពោះការរំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូចសព្វថ្ងៃនេះបាននោះឡើយ។

ប្រទេសអូស្រ្តាលីកាលពីថ្ងៃទី ២១ខែមីនាកន្លងទៅនេះ ក៏បានបញ្ជាក់ជំហរថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែនតាមរយៈការចេញនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់ប្រទេសទាំង ៤៥ ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្រោយពីមេដឹកនាំនៃប្រទេសមួយនេះសំរេចផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាជាង៦០លានដុល្លារសហរដ្ឋអាមេរិកនោះ។

រដ្ឋាភិបាលអូស្រ្តាលីកាលពីដើមឆ្នាំ២០១៨ ធ្លាប់ព្រមានហើយថាខ្លួននឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតក្នុងប្រទេសកម្ពុជានោះទេ ប្រសិនបើការបោះឆ្នោតនោះធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស