31 C
Phnom Penh

លោកហ៊ុន សែនបញ្ជាក់ជំហរជាថ្មីម្តងទៀតថាការបោះឆ្នោតជាតិ នៅខែកក្កដានឹងធ្វើឡើងតាមការគ្រោងទុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសសាជាថ្មីម្តងទៀតកាលពីម្សិលម៉ិញថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នឹងនៅតែបន្តដំណើរការទៅមុខជាប្រក្រតីហើយការបោះឆ្នោតនោះក៏នឹងនៅតែបន្តធ្វើតាមកាលកំណត់ដោយគ្មានការប្រែប្រួលអ្វីនោះឡើយ។

ការបញ្ជាក់ជំហររបស់លោកហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវប្រវែងជិត ៨៥គីឡូម៉ែត្រ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

លោកហ៊ុន សែនអះអាងថា កម្ពុជាបានអនុវត្តនូវដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាសកលរួចរាល់ហើយ កាលពីខែកុម្ភៈ កន្លងទៅនេះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា ដូច្នេះនៅថ្ងៃទី២៩ខែកក្កដាខាងមុខ កម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាអញ្ចឹងដែរ។

រដ្ឋាភិបាលជប៉ុនកាលពីសប្តាហ៍កន្លងទៅនេះបានស្នើឲ្យលោក ហ៊ុន សែនយល់ព្រមចរចាជាមួយគណបក្សសង្គ្រោះជាតិដើម្បីបង្កើតបរិយាកាសបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។

ប៉ុន្តែលោកហ៊ុន សែន បដិសេធដាច់ខាតថាលោកនឹងមិនចរចាជាមួយក្រុមមេដឹកនាំបក្សប្រឆាំងនោះឡើយ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់កាសែត The Cambodia Dailyថា លោកគ្មានការសង្ស័យនោះទេចំពោះការសំរេចចិត្តបិទផ្លូវចរចារបស់លោកហ៊ុន សែន ជាមួយគណបក្សសង្គ្រោះជាតិនោះ ដោយសារការរំលាយគណបក្សសង្គ្រោះជាតិកាលពីពេលកន្លងមកគឺដើម្បីបុព្វហេតុក្នុងការទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតមួយដែលធ្វើឡើងដោយឯកបក្សនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស