28 C
Phnom Penh

លោកសមរង្ស៊ី ជម្រុញឲ្យលោកហ៊ុន សែន ពិចារណាងាកមករកតុចរចាបញ្ចប់វិបត្តិនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានចលនាសង្គ្រោះជាតិលោកសម រង្ស៊ីកាលពីម្សិលម៉ិញ បានអំពាវនាវសាជាថ្មីទៀតឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន យកអារម្មណ៍បុគ្គលឬកំហឹងផ្ទាល់ខ្លួនទុកដោយឡែកសិនហើយងាកមករកតុចរចាវិញ ដើម្បីបញ្ចប់វិបត្តិនយោបាយហើយផ្លូវឲ្យមានការបោះឆ្នោតមួយដែលធ្វើឡើងតាមលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។

លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថាលោកនៅតែមានជំនឿលើវប្បធម៌សន្ទនា ដើម្បីបញ្ចប់ជម្លោះនយោបាយនាពេលបច្ចុប្បន្នប្រសិនបើគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិមានភាពស្មោះត្រង់ និងមិនមានការសម្លុតឬគំរាមកំហែងនោះ។

លោកសម រង្ស៊ី អះអាងថា ថ្ងៃណាមួយ ភាគីទាំងអស់នឹងយល់ថាខ្លួនមិនអាចគេចផុតពីការសន្ទនាបានទេ ពីព្រោះការសន្ទនានេះជាមូលដ្ឋាននៃសន្តិភាពសង្គម និងលទ្ធិប្រជាធិបតេយ្យ។

ចំណែកប្រធានអង្គការតម្លាភាពកម្ពុជាលោកព្រាប កុលបានសរសេរនៅគណនីសង្គមហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះ លោកបានជួបមន្ត្រីនយោបាយនៃស្ថានទូតជប៉ុន ហើយមន្រ្តីរូបនេះប្រាប់លោកថាគោលជំហររបស់រដ្ឋាភិបាលជប៉ុនមិនប្រាកដថា នៅតែគាំទ្រដំណើរការនៃការបោះឆ្នោតនៅកម្ពុជានោះទេ។

លោកបន្តថាគោលជំហររបស់រដ្ឋាភិបាលជប៉ុនអាចមានការប្រែប្រួលប្រសិនបើស្ថានការណ៍នយោបាយនៅកម្ពុជាមិនមានភាពល្អប្រសើរគិតចាប់ពេលនេះរហូតដល់ថ្ងៃបោះឆ្នោតទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស