34 C
Phnom Penh

ក្មួយប្រុសរបស់លោកហ៊ុន សែន ចំណាយលុយរាប់មឺុនដុល្លារដើម្បីទិញស្រោមទូរស័ព្ទ IPHONE Xធ្វើពីមាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មួយប្រុសបង្កើតរបស់លោកហ៊ុន សែន គឺលោកឧត្តមសេនីយ៍ផ្កាយមាសបីហ៊ុន ជា ដែលល្បីល្បាញខាងការបាញ់បោះពេញទីក្រុងបានបញ្ជាទិញសំបក iPhone X ស្រោបមាសពីរគ្រឿង ដែលធ្វើដោយដៃរបស់ក្រុមហ៊ុនមួយក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់ប៊ីសាអូដីត។

លោកហ៊ុន ជា បានដាក់បង្ហោះរូបស្រោមទូរស័ព្ទនោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃច័ន្ទថា ដោយបង្ហាញពីផ្នែកខាងក្រោយនៃទូរស័ព្ទ iPhone Xរបស់លោកហ៊ុន ជាបានសរសេរថា ឧត្ដមសេនីយ៍ឯកផ្កាយមាសបីហ៊ុន ជាហើយចុះបន្ទាត់បន្តិចសរសេរថា ខ្ញុំស្រឡាញ់គណបក្សប្រជាជនកម្ពុជារបស់ខ្ញុំឬជាភាសាអង់គ្លេសថា I Love My CPP។

សាព័ត៌មានក្នុងស្រុកបានដកស្រង់វាយតំលៃរបស់អ្នកជំនាញខាងលក់និងប្រើទូរសព្ទទំនើបប្រភេទLimited Editionនេះគឺមានតំលៃប្រហែល២ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿងដូច្នេះតម្លៃសរុបនៃ iPhone X ទាំងពីររបស់លោកហ៊ុន ជាអាចមានតំលៃរហូតដល់ទៅជិត ៤ម៉ឺនដុល្លារអាមេរិកឯណោះ។

លោកហ៊ុន ជា ដែលជាកូនប្រុសរបស់លោកហ៊ុន សាន និងត្រូវជាក្មួយប្រុសបង្កើតរបស់លោកហ៊ុន សែន រូបនេះទើបត្រូវបានពូរបស់លោកដំឡើងឋានន្តរស័ក្តិពីថា្នក់ឧត្តមសេនីយ៍ផ្កាយមាសពីរនៃក្រសួងមហាផ្ទៃទៅជាឧត្តមសេនីយ៍ផ្កាយមាសបីកាលពីពេលថ្មីៗនេះ។

អង្គការឃ្លាំមើលបរិស្ថានក្នុងពិភពលោកGlobal Witnessធ្លាប់បានរាយការណ៍ថាលោកហ៊ុន ជាបានធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់នាំចេញទៅបរទេសយ៉ាងភ្លូកទឹក ភ្លូកដីដោយគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស