31 C
Phnom Penh

លោកហ៊ុន សែន បញ្ជារឲ្យដកទូរស័ព្ទដៃពីលោកមាជសុវណ្ណារ៉ាដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនកាលពីម្សិលម៉ិញបានបញ្ជាឲ្យមន្រ្តីពន្ធនាគារដកទូរស័ព្ទដៃពីលោកមាជសុវណ្ណារ៉ាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលហ៊ានលួចប្រើនៅក្នុងពន្ធនាគារព្រៃសហើយបាននិយាយដើមអាក្រក់ពីរូបលោកថែមទៀត។

ជាងនេះទៅទៀតលោកហ៊ុន សែន បានព្រមានថានឹងតាមរកអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធនៅក្នុងសារសន្ទនាគ្នាតាមទូរស័ព្ទនោះថែមទៀត ហើយព្រមានដកមន្រ្តីសមត្ថកិច្ចពន្ធនាគារទាំងឡាយណាដែលហ៊ានអនុញ្ញាតឲ្យបញ្ហានេះកើតឡើង។

ការខឹងសម្បារបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបរាប់ពាន់នាក់ នៅវិទ្យាស្ថានអប់រំក្នុងក្រុងភ្នំពេញកាលពីម្សិលម៉ិញនេះលោក ហ៊ុន សែនព្រមានលោកមាជ សុវណ្ណារ៉ា ថាកុំសង្ឃឹមថានឹងបានរួចពីគុកឲ្យសោះនោះ។

លោកហ៊ុន សែនបានគម្រាមអ្នកទោសនយោបាយបក្សប្រឆាំងទាំងអស់ថាគ្មានផ្លូវបានទទួលការលើកលែងទោសពីលោកនោះឡើយ

លោកបានព្រមានខ្លាំងៗថានឹងដកប្រធានពន្ធាគារចេញឲ្យអស់ប្រសិនបើចាត់ការរឿងនេះមិនបាន។

លោកមាជ សុវណ្ណារ៉ាត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ពីបទចូលរួមនិងដឹកនាំកុប្បកម្មដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស