34 C
Phnom Penh

លោកហ៊ុន សែនទាត់ចោលការចង់តថ្លៃនយោបាយរបស់គណបក្ស ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនអះអាងថាលោកនឹងមិនចរចាជាមួយលោកសមរង្ស៊ីអតីតមេដឹកនាំបក្សប្រឆាំងទោះស្ថិតក្នុងតំលៃណាក៏ដោយ ដោយសារក្រុមអ្នកគាំទ្របក្សប្រឆាំងបាននាំគ្នាដុត ទីងមោងជារូបរបស់លោកក្នុងប្រទេសអូស្ត្រាលី។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតកាលពីថ្ងៃអង្គារ៍ ទី២៧ ខែមីនាម្សិលម៉ិញនេះ។

ជាងនេះទៅទៀតលោកហ៊ុន សែន ក៏បានបញ្ជាក់ជំហរផងដែរថាគ្មានប្រទេសណាមួយអាចដាក់សំពាធលើលោកនោះឡើយ។

ការអះអាងរបស់លោក ហ៊ុន សែនធ្វើឡើងក្រោយពីលោកបានជួប តំណាងនាយករដ្ឋមន្រ្តីជប៉ុនកាលពីសប្តាហ៍មុនខណៈជប៉ុនបានប្រើ ភាសាកាទូតទាមទារឲ្យលោកហ៊ុន សែន វិលចូលតុចរចាដើម្បីបញ្ចប់ វិបត្តិនយោបាយនៅកម្ពុជាហើយអោយមានដំណើរការបោះឆ្នោតនៅខែកក្កដាខាងមុខដោយសេរីនិងយុត្តិធម៌។

ទោះជាយ៉ាងណាក៏ដោយលោកសម រង្ស៊ី បញ្ជាក់ថា ថ្ងៃណាមួយភាគីទាំងអស់នឹងយល់ថាខ្លួនមិនអាចគេចផុត ពីការសន្ទនាបានទេ ពីព្រោះការសន្ទនានេះជាមូលដ្ឋាននៃសន្តិភាពសង្គមនិងលទ្ធិប្រជាធិបតេយ្យ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់កាសែត The Cambodia Dailyថា ការចរចាជាមួយគណបក្សសង្គ្រោះជាតិគឺមានន័យស្មើគ្នាទៅនឹងការស្រោចស្រង់ឲ្យគណបក្សសង្គ្រោះជាតិមានជីវិតឡើងវិញដែលប្រការនេះនាំឲ្យលោកហ៊ុន សែន ខ្លាចជាទីបំផុត ដូច្នេះហើយបានជាលោកសំរេចចិត្តរំលាយគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះចោលតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស