31 C
Phnom Penh

!មន្រ្តីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តក្រុងហាណូយចង់ឲ្យលោក ហ៊ុន សែនចុះចេញពីអំណាចដោយសារងាកទៅរកប្រទេសចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តវៀតណាម បានខឹងសម្បារជាខ្លាំងចំពោះការងាកទៅរកប្រទេសចិនរបស់លោកហ៊ុន សែន និងបានចាប់បញ្ជូនជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ជាច្រើនចេញពីកម្ពុជាជាបន្តបន្ទាប់ថែមទៀត។

សាព័ត៌មានAsia Times បានដកស្រង់សំដីមន្រ្តីកុម្មុយនីស្តវៀតណាមដែលធ្លាប់ធ្វើការជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនោះចុះផ្សាយថាលោកហ៊ុន សែន កំពុងប្រឈមមុខនឹងការបាត់បង់សម្ព័ន្ធមិត្តចាស់របស់ខ្លួន។

សាព័ត៌មានដដែលនោះបានចុះផ្សាយទៀតថា នៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅក្នុងប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានសម្តែងការមិនពេញចិត្ត ហើយបានប្រាប់ទៅលោកហ៊ុន សែនថាត្រូវចុះចេញពីតំណែងក្រោយការបោះឆ្នោតខែកក្កដាខាងមុខ។

ប្រភពដដែលបញ្ជាក់ថាបញ្ហាធំៗចំនួនពីរដែលធ្វើឲ្យវៀតណាម ខឹងសម្បារនឹងលោកហ៊ុន សែនកាន់តែខ្លាំងនោះគឺ ការងាកទៅរកមហាអំណាចចិនកាន់តែខ្លាំងនិងទីពីរ ការចាប់បញ្ជូនពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ ចេញពីកម្ពុជាមកកាន់ប្រទេសវៀតណាមវិញ។

ប៉ុន្តែកាលពីពេលថ្មីៗនេះលោកហ៊ុន សែន ធ្លាប់ចោទសួរទៅភាគីប្រទេសវៀតណាមវិញពីភាពស្មោះត្រង់របស់ខ្លួនជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្រោយមានការបែកធ្លាយរូបភាពជួបគ្នារវាងលោក សម រង្ស៊ីនិងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម តាមបណ្តាញសង្គមហ្វេសប៊ុកនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស