40.3 C
Phnom Penh

សាលាឧទ្ធរណ៍ទាត់ចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍កាលពីថ្ងៃអង្គារបានច្រានចោលសំណើរសុំនៅ ក្រៅឃុំរបស់លោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិជាថ្មីម្តងទៀត ដោយរក្សាដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍លោកងួន អ៊ីមប្រកាសថា សាលាឧទ្ធរណ៍ មិនដោះលែងលោកកឹម សុខាទេគឺនៅតែបន្តឃុំខ្លួនដដែល។

សហមេធាវីការពារក្ដីលោកកឹម សុខាគឺលោកមេធាវី ហែម សុជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយសវនាការនេះថា ការសួរដេញដោលនៅក្នុងបន្ទប់សវនាការ គ្មានលក្ខណៈបើកទូលាយ ដើម្បី ផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកទេ។

លោកបន្តថាក្រុមមេធាវីនឹងនៅតែបន្តក្រាញននៀលស្នើសុំឲ្យលោកកឹម សុខា នៅក្រៅឃុំបណ្តោះអាសន្នជាបន្តទៀត។

រហូតមកទល់ពេលនេះលោកកឹម សុខាត្រូវបានឃុំខ្លួនបណ្ដោះ អាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជិត៧ខែហើយ ដោយសាររងការចោទប្រកាន់ពីបទក្បត់ជាតិ។

លោកត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែនចាប់ខ្លួនទាំងកណ្តាលយប់កាលពីដើមខែ កញ្ញា ឆ្នាំ២០១៧ដល់ក្នុងផ្ទះតែម្តង។

កាលពីដើមខែមីនាលោកកឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចពន្យារពេលឃុំខ្លួន៦ខែទៀត ។

អនុប្រធានគណបក្សសង្រ្គោះជាតិលោកអេង ឆៃអ៊ាងបានសរសេរនៅ លើហ្វេសប៊ុករបស់លោកថារឿងក្តីលោកកឹម សុខា ជារឿងនយោបាយ។

ដូច្នេះលោកថារឿងក្តីនេះ មិនអាចដោះស្រាយចេញតាមរយៈតុលាការទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស