33.3 C
Phnom Penh

ក្រុមសិទ្ធិមនុស្សទាមទារឲ្យមានការផ្តន្ទាទោសសន្តិសុខខណ្ឌ ដូនពេញដែលប្រើហិង្សាលើពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកការពារសិទ្ធិមនុស្សថ្កោលទោសប្រធានសន្តិសុខខណ្ឌដូនពេញដែលបានប្រើអំពីហិង្សាលើបុរសម្នាក់ដែលជាអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិកាលពីដើមសបា្តហ៍នេះ។

ក្នុងអំឡុងពេលសាលាឧទ្ធរណ៍បើកសវនាការរឿងក្តីលោក កឹម សុខា កាលពីព្រឹកថ្ងៃទី ២៧ ខែមីនាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ គឺលោកប៉ែន ចាន់បានគូសលេខ ០ បូក ០ស្មើនឹង ៨នៅលើផ្លូវក្បែរសាលាឧទ្ធរណ៍ហើយក៏ត្រូវបានសន្តិសុខខណ្ឌ ដូនពេញម្នាក់ស្រែកទាំងកំរោលឱ្យលុបអក្សរនោះចេញវិញប៉ុន្តែនៅពេលលោក ប៉ែន ចាន់ កំពុងតែនិយាយឆ្លើយឆ្លងជាមួយសន្តិសុខខណ្ឌដូនពេញម្នាក់ ពេលនោះប្រធានសន្តិសុខខណ្ឌដូនពេញលោកគឹម វុត្ថា បានស្ទុះមកទះកំភ្លៀងបុរសរូបនោះមួយដៃយ៉ាងធ្ងន់តែម្តង។

មន្រ្តីទទួលបន្ទុកផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកអំ សំអាតអះអាងថាទង្វើរបស់ប្រធានសន្តិសុខខណ្ឌដូនពេញ គឺជាអំពើហិង្សាដោយចេតនា ដែលអាជ្ញាធរត្រូវនាំខ្លួនជននោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ដើម្បីលុបបំបាត់អំពើនិទណ្ឌភាពនៅកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េតមាសភក្តីបានប្រាប់ក្រុមអ្នកសាព័ត៌មានថា លោកមិនគាំទ្រឲ្យមានការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស