28.4 C
Phnom Penh

សកម្មជនសង្គមម្នាក់បានភៀសខ្លួនទៅដល់ប្រទេស ញូ ហ្សីលែន ដោយសារការធ្វើទុកបុកម្នេញផ្នែកនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកសម្របសំរួលរបស់សហព័ន្ធខ្មែរក្នុងប្រទេសអូស្រ្តាលីដែលប្រចាំនៅកម្ពុជាកញ្ញាតារានីតាបានភៀសខ្លួនទៅដល់ប្រទេសញូវហ្សីលែន(New Zealand)ហើយកាលពីថ្ងៃច័ន្ទក្រោយពីលោក ហេង ឡុងដែលជាប្តីរបស់អ្នកស្រីចនចាន់លក្ខិណា ប្រធានសមាគមមិត្តសិល្បៈនៅកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការ កាលពីថ្ងៃច័ន្ទ ចោទប្រកាន់កញ្ញារូបនេះថាជាអ្នកបញ្ចុះបញ្ចូល និងបោកប្រាស់ក្រុមតារាសម្តែងមួយចំនួនពីកម្ពុជាចេញទៅសម្តែងក្នុងប្រទេសអូស្រ្តាលីបង្កប់ទៅដោយសកម្មភាពនយោបាយខុសច្បាប់។

លោកហេង ឡុងបានចោទប្រកាន់កញ្ញា តារានីតា ថាមានជាប់ពាក់ព័ន្ធជាមួយក្រុមរបស់លោកហុង លីម តំណាងរាស្រ្តអូស្ត្រាលីដើមកំណើតខ្មែរនិងលោកជា យូហន ប្រធានសមាគមខ្មែរសាជីវកម្មក្នុងរដ្ឋវីកតូរីយ៉ា(Victoria)។

វិទ្យុអាស៊ីសេរីបានដកស្រង់សំដីកញ្ញាតារា នីតាចុះផ្សាយថា ការចោទប្រកាន់របស់លោកហេង ឡុងគឺជាការវាយប្រហារផ្នែកនយោបាយ។

កញ្ញាអះអាងថារាល់ការដឹកនាំក្រុមតារាចម្រៀងពីកម្ពុជាទៅសម្តែងនៅក្រៅប្រទេសតែងមានការចុះកិច្ចសន្យាច្បាស់លាស់ អំពីការសម្តែង នៅក្រៅប្រទេសនោះ។

រហូតមកទល់ពេលនេះលោកហេង ឡុង បានព្រមានតារាសម្តែងប្រាំរូបដែលទៅចូលរួមសម្តែងសិល្បះនៅក្នុងពិធីជប់លៀងរបស់សហព័ន្ធខ្មែរអូស្រ្តាលីសាជីវកម្មនៅខែមេសាខាងមុខថាពួកគេនឹងអាចជាប់ពាក់ព័ន្ធក្រុមដុតទីងមោងប្រឆាំងលោកហ៊ុន សែន។

ដោយសារការគំរាមនេះ តារាសម្តែងម្នាក់ក្នុងចំណោមប្រាំនាក់នោះបានភ័យខ្លាចការគំរាមរបស់លោកហេង ឡុងហើយក៏បានសំរេចចិត្តមិនសម្តែង។

ចំណែកតារាសម្តែងបួនរូបទៀតអះអាងថាពួកគេនឹងធ្វើការសម្តែងដោយមិនខ្លាចការគំរាមកំហែងរបស់លោក ហេង ឡុង នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស