28 C
Phnom Penh

តុលាការខេត្តតាកែវកំពុងដំណើរការលើករណីស្រ្តីដែលស្លាប់ដោយសារចងក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃបានកោះហៅអតីតស្នងការរងនគរបាលខេត្តតាកែវ គឺលោកឡាយ ណារិទ្ធនិងនគរបាលខេត្តចំនួន៧នាក់ផ្សេងទៀត ឲ្យចូលខ្លួនឆ្លើយបំភ្លឺឡើងវិញ ចំពោះករណីស្ត្រីម្នាក់ដែលស្លាប់ដោយសារចងកនៅក្រុងដូនកែវកាលពីចុងខែមករាកន្លងទៅ។

បណ្តាញសាព័ត៌មានរបស់លោកហ៊ុន សែន បានដកស្រង់សំដីអគ្គស្នងការនគរបាលជាតិលោកនេត សាវឿនចុះផ្សាយកាលពីម្សិលម៉ិញថាមន្ត្រីនគរបាលខេត្តតាកែវចំនួន៨នាក់ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកោះហៅសួរនាំឡើងវិញករណីស្ត្រីវ័យ៣៦ឆ្នាំម្នាក់ឈ្មោះចេវ សុវឌ្ឍនាដែលត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនក្នុងវីឡាមួយកាលពីចុងខែមករា ឆ្នាំ២០១៨។

លោកឡាយ ណារិទ្ធត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវដែលទើបត្រូវបានដកតំណែងពីតួនាទីជាអភិបាលខេត្តតាកែវកាលពីពេលថ្មីៗនេះ។

ការដកតំណែងលោកឡាយ វណ្ណៈ ធ្វើឡើងនៅក្រោយពេលមានការស្លាប់ស្ត្រីម្នាក់ឈ្មោះចេវ សុវឌ្ឍនា ដែលក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចោទប្រកាន់ថាជាស្រីកំណាន់របស់លោកហ៊ុន ម៉ាណែត។

ស្ត្រីមេម៉ាយកូន៣ឈ្មោះ ចេវ សុវឌ្ឍនា នេះ ត្រូវបានគេប្រទះឃើញចងក ក្នុងបន្ទប់ដេក ក្នុងវីឡាជួលមួយ ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករាឆ្នាំ២០១៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស