28 C
Phnom Penh

សហគមន៍អឺរ៉ុបបង្កើតការអភិរក្សធម្មជាតិសម្បូរបែបក្នុងខេត្តមណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិកដើម្បីគាំទ្រការគ្រប់គ្រងប្រកបដោយចីរភាពនៃធនធានព្រៃឈើដ៏សម្បូរបែបក្នុងខេត្តមណ្ឌលគិរី។

គម្រោងអភិរក្សធនធានធម្មជាតិនេះមានរយៈពេល៥ ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងតួនាទីនិងការចូលរួមរបស់សហគមន៍ដែលពឹងផ្អែកលើព្រៃឈើនៅកម្ពុជាក្នុងការអភិវឌ្ឍអភិបាលកិច្ចល្អនិងការអភិរក្សធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។

អង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍និងអង្គការភូមិខ្ញុំ បាននាំគ្នាអនុវត្តន៍គម្រោងរបស់សហភាពអឺរ៉ុបនេះ។

យ៉ាងហោចណាស់មានពលរដ្ឋចំនួនប្រហែល២ពាន់គ្រួសារក្នុងភូមិជាង៣០ ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី នឹងទទួលបានផលប្រយោជន៍ពីគម្រោងមួយនេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ចច អែដហ្ការ (George Edgar) បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហរភាពអឺរ៉ុបថាលោកលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពឆ្លើយតបឲ្យបានឆាប់រហ័សពីក្រុមអាជ្ញាធរអង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៍ខ្លួនឯងដើម្បីឲ្យគម្រោងនេះអាចផ្តល់អត្ថប្រយោជន៍ទាំងស្រុងដល់ប្រជាពលរដ្ឋព្រៃឈើនិងសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគិរីនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស