32.9 C
Phnom Penh

អង្គការUNESCO ពិនិត្យសំណើរបញ្ចូលក្បាច់គុណល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការUNESCOបានបើកកញ្ចប់ឯកសាររបស់គុនល្បុក្កតោខ្មែរហើយ ដើម្បីអនុវត្តនីតិវិធីតាមការស្នើសុំរបស់កម្ពុជា ដើម្បីចុះឈ្មោះបញ្ចូលក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរមួយនេះទៅក្នុងបញ្ជី សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការមួយនេះ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកកីឡាល្បុក្កតោកាលពីម្សិលម៉ិញថាក្រុមការងារជំនាញរបស់ អង្គការUNESCOទើបបើកកញ្ចប់ឯកសាររបស់កម្ពុជា ដែលបានដាក់កាលពីចុងខែមីនាឆ្នាំ២០១៧ហើយនៅខែមិថុនាឆ្នាំ២០១៨ ខាងមុខអង្គការមួយនេះនឹងធ្វើការឆ្លើយតប។

លោកវ៉ាត់ ចំរើនមានជំនឿថាសម្រាប់ឯកសារគុនល្បុក្កតោ ដែលកម្ពុជាបានបញ្ជូនទៅអង្គការUNESCOលើកនេះ នឹងទទួលបានលទ្ធផលល្អក្នុងការចុះបញ្ជី។

លោកបន្តថាកីឡាគុនល្បុក្កតោនិងប្រជាពលរដ្ឋខ្មែរឲ្យត្រៀម រៀបចំការសម្ដែងគុនល្បុក្កតោជាទ្រង់ទ្រាយធំនៅខាងមុខប្រាសាទអង្គរ ដើម្បីអបអរសាទរក្បាច់គុនល្បុក្កតោខ្មែរប្រសិនបើកម្ពុជាជោគជ័យ ក្នុងការចុះបញ្ជីក្បាច់គុណមួយនេះ ទៅក្នុងសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស