34 C
Phnom Penh

អតីតមេប៉ូលិសខេត្តតាកែវសារភាពថា ការស្លាប់របស់ចេវ សុវឌ្ឍនា គឺការធ្វើឃាតមិនមែនចងកទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ដ្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃបានប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុកកាលពីម្សិលម៉ិញថាអតីតស្នងការរងនគបាលខេត្តតាកែវ និងប៉ូលិស៧នាក់ទៀតបានសារភាពថាករណីស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនាដែលមានកូន៣នាក់នៅក្នុងបន្ទប់ដេក ក្នុងផ្ទះវីឡាជួលមួយនៅខេត្តតាកែវនោះពុំមែនជាករណីចងកសម្លាប់ខ្លួននោះទេ ប៉ុន្តែវាជាករណីឃាតកម្ម។

កាលពីយប់ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨សពស្ត្រីម្នាក់ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំរស់នៅភូមិព្រៃជ័យក្រុងភ្នំពេញ ដែលមានតួនាទីជាសមាជិកនៃក្រុមយុវជនក១៥៧និងជាបុគ្គលិករដ្ឋសភានោះ បានស្លាប់នៅក្នុងបន្ទប់ដេកដោយព្យួករទៅនឹងខែ្សវាំងននបង្អួច ក្នុងផ្ទះវីឡាមួយនៅសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។

ក្រុមគ្រួសារស្ត្រីរងគ្រោះនិងមហាជនជាច្រើនបានលើកឡើងថា នៅក្បែរសពស្ត្រីរូបនេះមិនមានកៅអីដើម្បីឡើងចងក ហើយស្ត្រីនោះ ក៏បានយកដៃទាំងពីរកាន់ខ្សែចងថែមទៀត។

ចំណែកនៅលើករបស់សាកសពមានស្នាមម្រាមដៃ ច្របាច់កផងដែរ។

ដូច្នេះករណីស្លាប់នេះជាឃាតកម្មសុទ្ធសាធ ប៉ុន្តែត្រូវបានគេបង្វែរថាជារឿងអត្តឃាត ដោយចងកសម្លាប់ខ្លួនព្រោះតែវិបត្តិស្នេហាត្រីកោណដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំនៅខេត្តតាកែវទៅវិញ។

ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ បានកោះហៅអតីតស្នងការរងនគរបាលខេត្តតាកែវគឺលោកឡាយ ណារិទ្ធ និងនគរបាលខេត្តចំនួន៧នាក់ផ្សេងទៀតឲ្យចូលខ្លួនឆ្លើយបំភ្លឺឡើងវិញ ចំពោះករណីស្ត្រីម្នាក់ដែលស្លាប់ដោយសារចងកនៅក្រុងដូនកែវកាលពីចុងខែមករា កន្លងទៅ។

លោកឡាយ ណារិទ្ធជាបងប្រុសបង្កើត លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវដែលទើបត្រូវបានដកតំណែងពីតួនាទីជាអភិបាលខេត្តតាកែវកាលពីពេលថ្មីៗនេះ ក្រោយពេលមានការស្លាប់ស្ត្រីម្នាក់ឈ្មោះចេវ សុវឌ្ឍនា ដែលក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចោទប្រកាន់ថាជាស្រីកំណាន់របស់លោក ហ៊ុន ម៉ាណែត។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស