31 C
Phnom Penh

ចិនប្រកាសជំហរម្តងទៀតថានៅតែបន្តការគាំទ្រដល់របបដឹកនាំរបស់ លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងប៉េកាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងរបស់រដ្ឋាភិបាលក្រុងភ្នំពេញដែលបានចាប់ខ្លួនលោកកឹម សុខានិងសកម្មជនបក្សប្រឆាំងជាច្រើនរូបទៀតដាក់ពន្ធនាគាររំលាយបក្សសង្គ្រោះជាតិធ្វើទុក្ខបុកម្នេញលើបណ្តាញផ្សព្វផ្សាយឯករាជ្យនិងអង្គការសង្គមស៊ីវិលជាច្រើននោះ។

ការប្រកាសជំហររបស់រដ្ឋាភិបាលចិន ធ្វើឡើងក្នុងជំនួបមួយរវាងលោកហ៊ុន សែននិងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី(Wang Yi) កាលពីថ្ងៃទី ៣០ មីនា ក្នុងទីក្រុងហាណូយស្របពេលដែល ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចំនួន៦ នៃមហាអនុតំបន់ទន្លេមេគង្គកំពុងជួបប្រជុំគ្នាក្នុងប្រទេសវៀតណាម។

លោកហ៊ុន សែនអះអាងថាចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយគាំទ្រចំពោះវិធានការទាំងឡាយដែលរដ្ឋាភិបាលរបស់លោក បានធ្វើកន្លងមក ដើម្បីថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រុមអ្នកឃ្លាំមើលនិយាយថាការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរបញ្ច្រាសទិសគ្នាទៅនឹងចង់បានរបស់ប្រទេសជប៉ុនសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលចង់ឲ្យកម្ពុជាមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺវត្តមានរបស់គណបក្សសង្គ្រោះជាតិ។

ក្រុមអ្នកជំនាញខាងកិច្ចការបរទេសព្រមានថា ការដោះដៃរបស់រដ្ឋាភិបាលកម្ពុជាចេញពីបណ្តាប្រទេសលោកសេរី ហើយទៅចាប់ដៃ ជាមួយប្រទេសចិន មិនមែនជាគោលនយោបាយការបរទេសឆ្លាតវៃនោះទេគឺនៅពេលអនាគតរដ្ឋាភិបាលលោកហ៊ុន សែន នឹងត្រូវស្ថិតនៅឯកោពីសហគមន៍អន្តរជាតិដែលនាំប្រទេសកាន់តែធ្លាក់ដុនដាបខាងផ្នែកសេដ្ឋកិច្ចនិងការគោរពសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស