34 C
Phnom Penh

ប្រទេសនៃមហាអនុតំបន់មេគង្គព្រមព្រៀងផែនការវិនិយោគ ៦៦ពាន់លានដុល្លារ សំរាប់ពេល៥ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមេដឹកនាំនៃមហាអនុតំបន់មេគង្គ កាលពីម្សិលម៉ិញបានព្រមព្រៀងគ្នាអំពីផែនការវិនិយោគចំនួន៦៦ពាន់លានដុល្លារ សំរាប់រយៈពេល៥ឆ្នាំនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយប្រទេសវៀតណាម។

សាព័ត៌មានអេភី(AP)ឲ្យដឹងថាក្នុងចំណោមទឹកប្រាក់សរុប ៦៦ពាន់លានដុល្លារនេះគឺ៧ពាន់លានដុល្លារបានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ហើយជិត៦ម៉ឺនលានផ្សេងទៀតបានមកពីរដ្ឋាភិបាលនៃប្រទេសទាំង៦រួមមានកម្ពុជាចិនឡាវភូមាថៃនិងវៀតណាម ព្រមទាំងវិស័យឯកជនផ្សេងទៀត។

សាព័ត៌មានដដែលនេះអោយដឹងទៀតថា កម្មវិធីសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនេះគឺជាការផ្តួចផ្តើមគំនិតដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)កាលពីឆ្នាំ១៩៩២ហើយចាប់ពីពេលនោះមក ធនាគាមួយនេះបានចំណាយប្រាក់២១ពាន់លានដុល្លារសំរាប់គំរោងហេដ្ឋារចនា សម្ព័ន្ធក្នុងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀងស៊ាន់ហ្វុក(Nguyen Xuan Phuc)អះអាងថាប្រទេសមហាអនុតំបន់មេគង្គនឹងប្តេជ្ញានឹងបន្តសាមគ្គីភាព និងសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៍ ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមទាំងការពង្រឹងសុខសន្តិភាព និងស្ថេរភាព ក្នុងតំបន់។

ចំណែករដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) អះអាងថា ក្នុងនាមចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់លេខ២នឹងគាំទ្រឲ្យមានប្រព័ន្ធពាណិជ្ជកម្មបើកចំហរ និងផ្តល់ផលប្រយោជន៍រួមដល់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គទាំងនេះ។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស