38 C
Phnom Penh

កូនស្រីរបស់លោក ហ៊ុន សែន ម្នាក់មានលុយរាប់សិបលានដុល្លារក្នុងធានាគារក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព័ត៌មានដែលបែកធ្លាយមួយកាលពីពេលថ្មីៗនេះបានឲ្យលាតត្រដាងថាអ្នកស្រីហ៊ុន ម៉ាលីកូនស្រីហ៊ុន សែននិងត្រូវជាប្រពន្ធរបស់ លោកសុខពុទ្ធិវុទ្ធដែលជាកូនប្រុសរបស់លោកសុខ អាន អតីតឧបនាយករដ្ឋមន្រ្តីនោះមានលុយរាប់សិបលានដុល្លារក្នុងធានាគារបរទេស។

ប្រភពដដែលបានបង្ហាញច្បាស់លាស់តែម្តងអំពីខ្ទង់ថវិការរបស់អ្នកស្រីហ៊ុន ម៉ាលីកាលពីឆ្នាំ២០១២ អ្នកស្រីមានលុយរហូតទៅដល់ជាង៤២លានដុល្លារសហរដ្ឋអាមេរិកក្នុងធានាគាHSBC ដែលជាធានាគារមួយមានមូលដ្ឋានក្នុងទីក្រុងហុងកុងប្រទេសចិន។

ចំនួនថវិការដ៏ច្រើនសន្ធឹកសន្ធាប់នេះនៅមិនទាន់គិតដល់ធានាគារក្នុងស្រុក និងក្រៅស្រុកផ្សេងទៀតដែលអ្នកស្រីហ៊ុន ម៉ាលី កំពុងដាក់តម្កល់លុយនោះ។

សាធារណៈជននៅមានមន្ទិលសង្ស័យថា ទឹកលុយជាង៤២លានដុល្លាររបស់អ្នកស្រីហ៊ុន ម៉ាលីក្នុងធានាគា HSBC កាលពីឆ្នាំ២០១២ អាចមានការកើនឡើងថែមទៀតរហូតមកដល់ឆ្នាំ២០១៨នេះ។

ទោះជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាតើរហូតមកទល់ពេលអ្នកស្រីហ៊ុន ម៉ាលី មានលុយចំនួនប៉ុន្មានឲ្យពិតប្រាកដនោះឡើយ។

ហើយរហូតមកទល់ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរកសម្លេងឆ្នោតអោយលោក ហ៊ុន សែន និងជាឧបករណ៍រំលោភសិទ្ធិមនុស្សដែលមានលោក ឱម យិនទៀង ជាប្រធាននោះ ក៏នៅមិនទាន់ហ៊ានបើកការស៊ើបអង្កេតនៅឡើយដែរ។

អង្គការឃ្លាំមើលពិភពលោកក្លូបប៊ល វីដនេសដែលមានមូលដ្ឋាន ក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៦បានចេញរបាយការណ៍របស់ខ្លួន មួយដែលមានចំណងជើងថាអធិរាជត្រកូលហ៊ុនកំពុងក្តោបក្តាប់ សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលតាមរយៈការរំលោភដីធ្លី ការធ្វើអាជីវកម្មឈើខុសច្បាប់ និងក្តោបក្តាប់ក្រុមហ៊ុនសំខាន់ៗនៅក្នុងប្រទេសជាច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស