29 C
Phnom Penh

អភិបាលខេត្តតាកែវឆ្លើយបំភ្លឺចំពោះមុខតុលាការក្រុងភ្នំពេញ ករណីឃាតកម្មលើអតីតស្រ្តីបុគ្គលិករដ្ឋសភាម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពីលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវឆ្លើយបំភ្លឺចំពោះមុខសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទរួច តុលាការនៅមិនទាន់សម្រេចចោទប្រកាន់មន្រ្តីរូបនេះនៅឡើយទេ ពាក់ព័ន្ធនឹងករណីឃាតកម្មលើស្រ្តីឈ្មោះ ចេវសុវឌ្ឍនា។

រហូតមកទល់ពេលនេះលោកឡាយ វណ្ណៈ កំពុងត្រូវបានឃុំខ្លួននៅក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធីសាកសួរបន្ថែម។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកលីសុផាណា បានប្រាប់ក្រុមអ្នកសាព័ត៌មានថានៅមានជនសង្ស័យចំនួន៥នាក់ទៀត រួមមានអតីតស្នងការរងខេត្តតាកែវលោកឡាយណារិទ្ធដែលជាបងប្រុសលោកឡាយ វណ្ណៈនិងជនសង្ស័យ៤នាក់ផ្សេងទៀត នៅមិនទាន់ចោទប្រកាន់នៅឡើយទេ ដោយសារតុលាការកំពុងបន្តពិនិត្យសំណុំលើរឿងនេះ។

អតីតអភិបាលខេត្តតាកែវលោកឡាយ វណ្ណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ដោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោកសៀង សុខកាលពីថ្ងៃទី១ខែមេសា។

ក្នុងដីកានោះលោកសៀង សុខបញ្ជាក់ថានឹងសួរនាំលោកឡាយ វណ្ណៈ អំពី ដំណើររឿងឃាតកម្មលើស្រ្តីម្នាក់ឈ្មោះចេវ សុវឌ្ឍ នា កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨នៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ។

មុនពេលចាប់ខ្លួនលោកឡាយ វណ្ណៈបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីរងគ្រោះមែនប៉ុន្តែលោកដិសេធថាលោកមិនមែនជាឃាតករ នោះឡើយ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស