38 C
Phnom Penh

តុលាការភ្នំពេញថា ខ្លួនកំពុងដំណើរការចោទប្រកាន់លោកសមរង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ កំពុងតែបន្តនីតិវិធីមួយចំនួនចំពោះសំណុំរឿងថ្មីដែលចោទប្រកាន់លោកសម រង្ស៊ី ថាពាក់ព័ន្ធនឹងករណីកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្តទៅឱ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា។

នេះបើតាមការអះអាងរបស់លោកលីសុផាណា ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកហ៊ុន សែន។

លោកសៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោកសម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយលោក សម រង្ស៊ី បានច្រានចោលម្តងហើយ ម្តងទៀតថាលោកមិនបានកាត់ទឹកដីខ្មែរទៅឲ្យក្រុមជនជាតិភាគតិច ម៉ុងតាញ៉ានោះឡើយ។

លោកបន្តថាអ្វីដែលលោកបានចុះហត្ថលេខាជាមួយលោក កុក ក្សរ នោះគឺជាការអនុញ្ញាតឲ្យក្រុមម៉ុងតាញ៉ា ឬចារាយដែលកំពុងរស់នៅក្នុងទឹកដីខ្មែរអាចមានសិទ្ធិសេរីភាពដូចពលរដ្ឋខ្មែរទូទៅដែរ និងស្របតាមគោលការណ៍ច្បាប់កំពូលរបស់ជាតិគឺរដ្ឋធម្មនុញ្ញ។

លោកសមរង្ស៊ី អះអាងថាលោកមិនខ្វល់ចំពោះវិធានការច្បាប់របស់រដ្ឋាភិបាលលោកហ៊ុន សែននោះឡើយ។

រហូតមកទល់ពេលនេះ លោកសមរង្ស៊ីមានបណ្តឹងតាមផ្លូវតុលាការនៃរបបលោក ហ៊ុន សែនប្រហែល១០ ករណីដែលប្តឹងឡើងដោយនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភាមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនិងមន្រ្តីយោធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស