31 C
Phnom Penh

តារាចម្រៀងជើងចាស់មួយរូបប្រកាសឈប់ផ្តល់ព័ត៌មានអំពីវិស័យ សិល្បៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានសមាគមសិល្បៈខ្មែរនិងជាតារាចម្រៀងជើងចាស់មួយរូប លោកសុស ម៉ាច កាលពីថ្ងៃអង្គារបានប្រកាសជាសាធារណៈថាលោកនឹងឈប់ខ្វល់ខ្វាយ ហើយក៏ឈប់ផ្តល់បទសំភាសន៍ជាមួយអ្នកកាសែតអំពីបញ្ហាវិស័យសិល្បៈរបស់ប្រទេសដែរ។

លោកសុស ម៉ាចបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោក ថា ចាប់ពីម៉ោងនេះតទៅលោកសូមដកខ្លួនឆ្ងាយក្នុងរឿងសិល្ប: ហើយនឹងឈប់ទទួលការសម្ភាសន៍ទាំងឡាយពាក់ព័ន្ធនឹងរឿងសិល្បៈ ជាមួយក្រុមអ្នកសារពត៌មានថែមទៀត។

ជាងនេះទៅទៀតលោកក៏បានសម្តែងការសូមទោសចំពោះការប្រកាសរបស់លោកនេះដែរ ហើយលោកអះអាងថាលោកហត់នឿយនិងខកចិត្តក្នុងការឈឺឆ្អាលអំពីការអភិរ័ក្សការពារ និងខ្វល់ខ្វាយអំពីបញ្ហាសិល្ប: តែបានទទួលមកវិញត្រឹមតែការយល់ខុសមកលើរូបលោកប៉ុណ្ណោះ។

លោកបន្តថាសូម្បីតែអ្នកសិល្ប:ដូចគ្នាក៏ស្អប់រូបលោកដែរដោយសារពេលខ្លះអ្នកការពារក្រុមអ្នកសិល្ប:ត្រូវបានគេលាបពណ៌ទៅជារឿងនយោបាយបើទោះ បីជាលោកជាមនុស្សឯករាជ្យក៏ដោយ។

ការចេញមុខប្រកាសជាសាធារណៈអំពីការអន់ចិត្តរបស់លោក ក្នុងការលាបព័ណដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការអភិរ័ក្សវិស័យសិល្បៈរបស់ខ្មែរទៅជារឿងនយោបាយនេះធ្វើឡើងក្រោយពីលោក បានផ្តល់បទសំភាសន៍ក្នុងនាទីវេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៣ខែមីនាកន្លងទៅនេះ។

នៅក្នុងបទសំភាសន៍នាពេលនោះ លោកបានសំណូមពរឲ្យក្រុមតារាសម្តែងទាំងអស់ជៀសអោយផុត ពីការយកសិល្បៈធ្វើជាឈ្នាន់ក្នុងការរកស៊ីផ្លូវភេទជាមួយក្រុមអ្នកមានលុយនិងមានអំណាច។

កាលពីថ្ងៃអង្គារលោកសុស ម៉ាច បានសេរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ការខិតខំសាងអំពើល្អមានប្រយោជន៍ដល់សិល្បៈមិនត្រូវបានគេលើកទឹកចិត្តនោះទេ ដូច្នេះលោកនឹងដកខ្លួនអោយឆ្ងាយដើម្បីអោយអារម្មណ៍បានស្ងប់ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស