27 C
Phnom Penh

តុលាការភ្នំពេញសំរេចចោទប្រកាន់មនុស្សបួននាក់ពាក់ព័ន្ធ មនុស្សឃាតក្នុងខេត្តតាកែវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញលោកសៀង សុខ កាលពីៃថ្ងអង្គារបានសម្រេចចោទប្រកាន់មនុស្សចំនួន៤នាក់ ក្នុងចំណោម៦នាក់ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវសុវឌ្ឍនា ចំនួន២បទបទល្មើសគឺបទឃាតកម្ម និងលាក់បាំងតម្រុយនៃឃាតកម្ម។

នៅថ្ងៃដដែលនោះចៅក្រមស៊ើបសួរលោកខូយ សៅ បានចេញដីការឃុំខ្លួនជនត្រូវចោទទាំង៤នាក់នោះតែម្តង។

ជនត្រូវចោទទាំង៤នាក់ដែលតុលាការបានសម្រេចឃុំខ្លួននោះរួមមាន លោកឡាយ វណ្ណៈអតីតអភិបាលខេត្តតាកែវ។

លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវដែលត្រូវជាបងប្រុសបង្កើតរបស់ លោកឡាយ វណ្ណៈ។

ឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកឡានឲ្យលោក ឡាយវណ្ណៈ និងឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះរបស់អ្នកស្រី ចេវ សុវឌ្ឍនា។

ចំណែកមនុស្សចំនួន២នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនាជាអ្នកបើកឡានឲ្យលោកឡាយណារិទ្ធ។

ព្រះរាជអាជ្ញាបានចោទប្រកាន់អ្នកទាំងបួនតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌដែលចែងអំពីបទល្មើសឃាតកម្មដោយចេតនាមាត្រា២០០ បទឃាតកម្មគិតទុកជាមុននិងមាត្រា២០៥ បទឃាតកម្មដោយមានការធ្វើទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈ។

ដូច្នេះពួកគេទាំងបួននាក់នេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំក្នុងពន្ធនាគា។

មុនពេលចាប់ខ្លួនលោកឡាយ វណ្ណៈ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថាលោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីរងគ្រោះមែនប៉ុន្តែលោកបដិសេធថាលោកមិនមែនជាឃាតករនោះឡើយ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស