38 C
Phnom Penh

ស្ថាបនិកចលនាសង្គ្រោះជាតិចាត់ទុកដីកាកោះរបស់តុលាការក្រុងភ្នំពេញថាជាដីកាតុលាការអាយ៉ងរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកចលនាសង្គ្រោះជាតិលោកអេង ឆៃអ៊ាងកាលពីម្សិលម៉ិញ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយចាត់ទុកដីកាកោះហៅស្ថាបនិករបស់ចលនាសង្គ្រោះជាតិចំនួន៦រូបឲ្យចូលខ្លួនឆ្លើយបំភ្លឺរបស់តុលាការក្រុងភ្នំពេញថាធ្វើឡើងទៅតាមការបញ្ជាររបស់លោក ហ៊ុន សែនក្នុងហេតុផលនយោបាយប៉ុណ្ណោះ។

ការអះអាងរបស់លោកអេងឆៃអ៊ាង ធ្វើឡើងស្របពេលដែលតុលាការក្រុងភ្នំពេញបានចេញដីការកោះហៅថា្នក់ដឹកនាំរបស់ចលនា សង្គ្រោះជាតិចំនួន៦នាក់ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅចុងខែឧសភាខាងមុខពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិ ដែលរដ្ឋាភិបាលលោក ហ៊ុន សែនចាត់ទុកថាជាចលនាខុសច្បាប់។

មនុស្សទាំង៦របស់ចលនាសង្គ្រោះជាតិដែលតុលាការកោះហៅនោះ រួមមានលោកសម រង្ស៊ីលោកអេង ឆៃអ៊ាង អ្នកស្រី ជូឡុងសូមួរ៉ា លោក ហូ វ៉ាន់លោកនុត រំដួលនិងលោកតុវ៉ាន់ចាន់ ។

តុលាការនៃរបបក្រុងភ្នំពេញបានកោះហៅពួកគេដោយសង្ស័យថា ការបង្កើតចលនាសង្គ្រោះជាតិឡើងគឺដើម្បីញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោក ហ៊ុន សែន បានហៅចលនាសង្គ្រោះជាតិនេះថាជាចលនា ខុសច្បាប់ ហើយព្រមានចាប់ខ្លួនមន្រ្តីបក្សសង្គ្រោះជាតិទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងក្រុមចលនានេះថែមទៀត។

លោកសមរង្ស៊ីធ្លាប់អះអាងថា ចលនាសង្គ្រោះជាតិដែលបង្កើតឡើងក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិកកាលពីខែមករា កន្លងទៅនេះគឺដើម្បីស្វែងរកការដោះលែងលោកកឹម សុខា ដោះលែងរាល់អ្នកទោសនយោបាយនិងការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស