Latest
លោក ថេង សាវឿន និងសហការីត្រូវបានដោះលែងវិញក្រោយពីសុំទោសលោក ហ៊ុន សែន
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានតុលាការខេត្តរតនគិរី ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននាល្ងាចថ្ងៃទី៣០ ឧសភា បន្ទាប់ពីពួកគេសុំទោសលោក ហ៊ុន សែន និងប្រកាសដកខ្លួនចេញពីសមាជិកនៃផ្ទះសាមគ្គី។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោសដោយអះអាងថា កន្លងមក រូបលោកជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម...