33.3 C
Phnom Penh

Comfrel ឲ្យអ្នកអង្កេតការណ៍អន្តរជាតិប្រុងប្រយ័ត្នមុនចូលរួមអង្កេតការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានរំលឹកដល់ក្រុមអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិឲ្យមានការ ប្រុងប្រយ័ត្នចំពោះបញ្ហាអង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខ ខណៈគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាកំពុងស្ថិតក្នុង ការរំលាយចោលដោយរដ្ឋាភិបាលកម្ពុជា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuters) បានដកស្រង់សំដីគល់ បញ្ញា ប្រធានអង្គការឃាំ្លមើលការបោះឆ្នោត Comfrelដែលកំពុងរស់នៅ និរទេសចុះផ្សាយកាលពីថ្ងៃពុធថាអ្នកសង្កេតការណ៍អន្តរជាតិត្រូវពិចារណាឲ្យបានហ្មត់ចត់មុននឹងឆ្លើយតបទៅនឹងការប្រកាសរកអ្នកសង្កេតការណ៍អន្តរជាតិឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ នាខែ កក្កដាខាងមុខនេះព្រោះអ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែមាន លក្ខខណ្ឌតម្រូវរបស់ខ្លួន ដែលត្រូវបំពេញឲ្យបានត្រឹមត្រូវ មុននឹងអាចចូលរួមអង្កេតការណ៍ក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។

ការរំលឹករបស់លោកគល់បញ្ញា ធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃពុធបានប្រកាសរកអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នេះ។

ក្រុមអ្នករិះគន់និយាយថាវត្តមានរបស់អ្នកអង្កេតការណ៍អន្តរជាតិសំរាប់ការបោះឆ្នោតជាតិមានសារៈសំខាន់ណាស់សំរាប់ផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលនៃប្រទេសនោះ។

រហូតមកទល់ពេលនេះបណ្តាប្រទេសលោកសេរីជាច្រើនរួមមានសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានដកខ្លួនពីការចូលរួមឃ្លាំមើល និងការផ្តល់ជំនួយដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយសាររដ្ឋាភិបាលនៃប្រទេសមួយនេះបានហាមមិនអោយគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនិងកំពុងឃុំឃាំងមេដឹកនាំនៃគណបក្សមួយនេះថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស