38 C
Phnom Penh

រដ្ឋាភិបាលប្រកាសដំណើការផ្លូវរថភ្លើងពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីម្សិលម៉ិញបានបើកដំណើរការផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យជាបណ្ដោះអាសន្នលើកដំបូងសម្រាប់ពលរដ្ឋធ្វើ ដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៤ខែមេសាដល់ថ្ងៃទី១ សីហា ឆ្នាំ២០១៨ក្រោយពីខ្សែរថភ្លើងមួយនេះបានអាក់ខានលែងដំណើរការអស់រយៈពេលប្រមាណ៤៥ឆ្នាំដោយសារវិបត្តិនៃសង្គ្រាមក្នុងប្រទេស។

គណនីហ្វេសប៊ុករបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពី ថ្ងៃទី០៤ខែមេសាឱ្យដឹងថាកំណាត់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត ទៅសិរីសោភ័ណនេះមានប្រវែង៤៨គីឡូម៉ែត្រនិងមានចំណតចំនួន ៦ រួមមាន ស្ថានីយ៍សិរីសោភ័ណស្ថានីយ៍ទឹកថ្លាស្ថានីយ៍សាលាសំរោង ស្ថានីយ៍សូភីស្ថានីយ៍កូបនិងស្ថានីយ៍ប៉ោយប៉ែត។

រថភ្លើងសេរីចាស់មួយនេះអាចផ្ទុកអ្នកដំណើរបានប្រមាណមួយរយនាក់ប៉ុណ្ណោះ។

ការបើកឲ្យពលរដ្ឋធ្វើដំណើរតាមរថភ្លើងដែលឥតគិតថ្លៃនេះធ្វើឡើងក្រោយពីលោកហ៊ុន សែនបានអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញដោយមិនយក កម្រៃចាប់ពីថ្ងៃទី ១២ខែមេសាដល់ថ្ងៃទី ១៨ខែមេសា តាមផ្លូវជាតិលេខ១លេខ៣លេខ ៤និងផ្លូវជាតិមួយចំនួនទៀតសំរាប់ពេលពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។

ក្រុមអ្នកឃ្លាំមើលនិយាយថាការខិតខំយកចិត្តរាស្រ្តរបស់លោក ហ៊ុន សែននៅពេលនេះគឺដើម្បី ប្រជាភិថុតទាក់ទាញឲ្យមនុស្សបោះឆ្នោតជូនគណបក្សកាន់អំណាចប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស