30.7 C
Phnom Penh

ចំនួនពលរដ្ឋខ្មែរដែលរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញអាច មានការប្រែប្រួល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាឲ្យដឹងថា ការបញ្ជូនពលរដ្ឋខ្មែរដែលធ្លាប់មានទោសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញអាចមានចំនួនត្រឹម៤៣នាក់ប៉ុណ្ណោះហើយចំនួននេះអាចនឹងប្រែប្រួលទៀត។

សាព័ត៌មានរបស់លោកហ៊ុន សែនបានដកស្រង់សម្តីរបស់លោក កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃចុះផ្សាយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ចំនួនមនុស្សដែលសមត្ថកិច្ចអនោ្តប្រវេសន៍អាមេរិកគ្រោងបញ្ជូនជាលើកដំបូងនៅដើមខែនេះមានចំនួន៥១នាក់ប៉ុន្តែរហូតមកទល់ពេលនេះមានតែចំនួន ៤៣នាក់ប៉ុណ្ណោះក្នុងនោះមានប្រុសចំនួន៤០នាក់ និងស្រីចំនួន៣នាក់។

លោកបន្តថាពួកគាត់បានទៅរស់នៅសហរដ្ឋអាមេរិក តាំងពីមុនឆ្នាំ១៩៩៤ហើយក៏បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ រហូតដល់ជាប់ពន្ធនាគារនៅអាមេរិក។

រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអាមេរិកបានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឱ្យត្រឡប់មកកម្ពុជាវិញ ចាប់តាំងពីឆ្នាំ២០០២។

ក្រុមសង្គមស៊ីវិលនៅសហរដ្ឋអាមេរិកធ្លាប់បានថ្កោលទោសកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងអមនុស្សធម៌មួយដែលបានបំបែកគ្រួសាររបស់អ្នកធ្លាប់ជាប់ទោស។

របាយការណ៍របស់ភ្នាក់ងារអន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកអោយដឹងថាយ៉ាងហោចណាស់មានជនជាតិខ្មែរជាងជិត២ពាន់នាក់ក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញទាំងអស់។

ក្នុងចំណោមអ្នកទាំងនោះមានមនុស្សជិត១ពាន់៥រយនាក់ ត្រូវបានផ្តន្ទាទោសករណីព្រហ្មទណ្ឌដែលនាំឱ្យពួកគេបាត់បង់សិទ្ធិក្នុងការរស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស