32 C
Phnom Penh

តុលាការឱ្យកាសែតភ្នំពេញប៉ុស្តិ៍សងប្រាក់ជិត៣០ម៉ឺនដុល្លារឲ្យអតីតអគ្គនាយកកាសែតនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលម៉ិញបានដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលដីកាដែលបង្ខំឱ្យកាសែតភ្នំពេញប៉ុស្តិ៍សងប្រាក់២៦ម៉ឺនដុល្លារអាមេរិកឲ្យទៅ លោក Chris Dawe អតីតអគ្គនាយកនៃកាសែតនេះ ពាក់ព័ន្ធនឹងករណីវិវាទការងារកាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយក្រោយពីមានការចរចារួចតុលាការបានសំរេចទុកពេលឱ្យកាសែតភ្នំពេញប៉ុស្តិ៍មានរយៈពេល ២០ថ្ងៃដើម្បីទូទាត់សងប្រាក់ទាំងនេះទៅអោយលោក Chris Dawe ជាកំហិត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកលី សុផាណាបានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីម្សិលម៉ិញថាសាលដីការបស់តុលាការនៅពេលនេះគឺជាករណីវិវាទផ្ទៃក្នុងរបស់កាសែតភ្នំពេញប៉ុស្តិ៍ប៉ុណ្ណោះ។

ការអនុវត្តសាលដីកានេះបានធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បន្តសម្រេចឲ្យលោក Chris Dawe ឈ្នះក្ដីក្នុងសំណុំរឿងវិវាទការងារនៅកាសែតភ្នំពេញប៉ុស្តិ៍។

លោក Chris Dawe ធ្លាប់បម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍តាំងពីឆ្នាំ២០១២មកម្លេះមានតួនាទីជាអគ្គនាយកនៃកាសែតនេះ ប៉ុន្តែលោកត្រូវបានបណ្តេញចេញនៅក្នុងឆ្នាំ២០១៥។

កាលពីពេលថ្មីៗកាសែតភ្នំពេញប៉ុស្តិ៍ក៏ត្រូវអគ្គនាយកដ្ឋានពន្ធដា របស់លោកហ៊ុន សែន ធ្វើទុកបុកម្នេញករណីជំពាក់ពន្ធរដ្ឋជិត៤លានដុល្លារអាមេរិកផងដែរ។

ប៉ុន្តែថ្នាក់ដឹកនាំនៃកាសែតមួយនេះអះអាងថា កាសែតរបស់ខ្លួនមិនបានប្រឈមនឹងការបិទផ្សាយនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស