27 C
Phnom Penh

អ្នកទោសនយោបាយដែលជាសកម្មជនបក្សប្រឆាំងជាង១០រូបទាមទារឲ្យលោកហ៊ុន សែនដោះលែងពួកគេឥឡូវនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោចណាស់មានអ្នកទោសនយោបាយចំនួន១៤រូបដែលកំពុងជាប់ពន្ធនាគាព្រៃសកាលពីម្សិលម៉ិញ បានទាមទាររដ្ឋាភិបាលក្រុងភ្នំពេញដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញដើម្បីបានទៅជួបជុំក្រុមគ្រួសារនិងសាងអនាគតថ្មី។

ជាងនេះទៅទៀតក្រុមអ្នកទោសមនសិការទាំងនេះបានទាមទារឲ្យគណបក្សនយោបាយធំៗទាំងពីរប្រញាប់ស្វែងរកដំណោះស្រាយនយោបាយដើម្បីធ្វើឲ្យស្ថានការណ៍ របស់ប្រទេសវិលមករកភាពប្រក្រតីវិញ។

ការអំពាវនាវរបស់ក្រុមសកម្មជនបក្សប្រឆាំងទាំងនេះធ្វើឡើងទៅកាន់លោកអ៊ូ ច័ន្ទរ័ត្នលោកម៉ៅ មុនីវណ្ណនិងលោកកងគឹមហាក់ តំណាងរាស្រ្តរបស់គណបក្ស សង្គ្រោះជាតិដែលបានចុះសួរសុខទុក្ខពួកគេកាលពីម្សិលម៉ិញ។

ក្រុមអ្នកទោសមនសិការដែលមានតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិលោកអ៊ុំ សំអាន និងសកម្មជនគណបក្សប្រឆាំងរួមមានលោកនាងសុឃុនលោកអាន បឋម និងមនុស្សចំនួន១១នាក់ផ្សេងទៀត ធ្វើឡើងអះអាងថាពួកគេកំពុងរស់នៅយ៉ាងលំបាកក្នុងពន្ធនាគាព្រៃសដែលមានភាពចង្អៀត និងមិនត្រូវបានគេអនុញ្ញាតឲ្យជួបក្រុមគ្រួសារដែលតែងទៅសួរសុខទុក្ខពួកគេនោះឡើយ។

លោកអ៊ូច័ន្ទរ័ត្នបានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា លោកបានជួបក្រុមសកម្មជន របស់គណបក្សប្រឆាំងទាំងអស់លើកលែងតែលោកមាជ សុវណ្ណារ៉ានោះទេដោយសារលោកមាជ សុវណ្ណរ៉ា ត្រូវទទួលរងការទណ្ឌកម្មវិន័យក្នុងពន្ធនាគារដោយសារលួចប្រើទូរស័ព្ទដៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស