27.5 C
Phnom Penh

រដ្ឋាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នការពុលចំណីអាហារនៅពេល បុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រម្សិលម៉ិញបានស្នើពលរដ្ឋមានការប្រុងប្រយ័ត្នអំពីការពុលចំណីអាហារពុលស្រានិងការចម្លងមេរោគ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាង​មុខនេះ។

ជាងនេះទៅទៀតរដ្ឋាភិបាលក៏បានរំលឹកដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុង ការទទួលទានអាហារដែលខ្វះអនាម័យ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានណែនាំវិធានការមួយចំនួនដល់ពលរដ្ឋដើម្បីចៀសវាងគ្រោះថ្នាក់នេះ និងដើម្បីកុំឱ្យខាតបង់ពេលវេលា ឬថវិកា ដែលអាចបង្កឡើងដោយការពុលអាហារ ឬឆ្លងជំងឺផ្សេងៗ។

វិធានការទាំងនោះរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតជានិច្ច។

ជាមួយគ្នានេះដែរ លោកក៏បានស្នើឱ្យពលរដ្ឋកុំបរិភោគស្រាដែលបិទខុសលក្ខណៈបច្ចេកទេស។

របាយការណ៍របស់ក្រសួងសុខាភិបាលឲ្យដឹងថា កាលពីឆ្នាំ២០១៧កន្លងទៅនេះយ៉ាង​ហោចណាស់​មានករណីពុលចំណីអាហារសរុបចំនួន២៧លើកអ្នកពុលមានចំនួន១ពាន់នាក់ ហើយការពុលស្រាមានចំនួន២លើកដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់។

ក្រសួងសុខាភិបាលក៏បានណែនាំឱ្យពលរដ្ឋត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អជាពិសេសសាច់សត្វស្លាបស៊ុតនិងអាហារសមុទ្រ ហើយម្យ៉ាងទៀត ត្រូវទុកដាក់អាហារឆ្អិននិងឆៅឲ្យដាច់ដោយ​ឡែក​ពីគ្នាឬ​កុំបរិភោគចំណីអាហារហួសកាលកំណត់ជា​ដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស