34 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលរិះគន់ផែនការរដ្ឋាភិបាលផលិតវីដេអូឃោសនាអំពីសមិទ្ធផលរបស់គណបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានរិះគន់ផែនការផលិតខ្សែវីដេអូរខា្នតខ្លីដែលប៉ុនប៉ងឃោសនានៅមុនការបោះឆ្នោត នាខែកក្កដាខាងមុខ។

លោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់កាសែត The Cambodia Daily ថា ការព្យាយាមផលិតខ្សែវីដេអូរដែលបង្ហាញអំពីសមិទ្ធផលរបស់អាជ្ញាធរខេត្ត-ក្រុងទាំង២៤នោះគឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចង់បានជ័យជំនះផ្លូកទឹកផ្លូកដីតែម្នាក់ប៉ុណ្ណោះ។

ការរិះគន់របស់អ្នកវិភាគឯករាជ្យរូបនេះធ្វើឡើងក្រោយពីក្រសួងព័ត៌មានបានបញ្ជារឲ្យមន្ទីរឃោសនាការនិងព័ត៌មាននៅ តាមបណ្តាខេត្ត-ក្រុងចំនួន២៤ថតវីដេអូរឃោសនាដែលមាន រយៈពេលកន្លះម៉ោងបង្ហាញអំពីសមិទ្ធផលរបស់ខេត្ត-ក្រុងទាំង២៤ឲ្យបានមុនខែកក្កដាខាងមុខ។

កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃសុក្រម្សិលម៉ិញ បានដកស្រង់សំដីលោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាការបញ្ជារបស់ក្រសួងព័ត៌មានគឺជាគោលនយោបាយរបស់រដ្ឋាភិបាល។

លោកបន្តថាខ្សែវីដេអូរដែលមានរយៈពេលកន្លះម៉ោងនោះក៏ត្រូវឃោសនាអំពី សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលបានកាន់អំណាចដ៏យូរឆ្នាំនេះផងដែរ។

ក្រុមអ្នកឃ្លាំមើលអំពីតម្លាភាពនិងគណនេយ្យភាពសង្គមនិយាយថា ម្ចាស់ឆ្នោតនៅទូទាំងប្រទេសនឹងមិនល្ងង់តាមការឃោសនាតាមរយៈ ខ្សែវីដេអូរដែលមានចរិតបោកបញ្ឆោតនេះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស