27.5 C
Phnom Penh

ពលរដ្ឋរងគ្រោះដីធ្លីក្នុងខេត្តកោះកុងគ្រោងនាំគ្នាមកតវ៉ាឲ្យលោក ជា សុផារ៉ាជួយដោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋជាង៣០គ្រួសារក្នុងខេត្តកោះកុងកាលពីម្សិលម៉ិញបាន ដាក់ញត្តិទៅអភិបាលខេត្តកោះកុងដើម្បីសុំអន្តរាគមន៍ឲ្យមានការបញ្ឈប់ការឈូសឆាយផលដំណាំរបស់ពួកគេដែលធ្វើឡើងដោយក្រុមចិនយូញៀនឌីវេឡុបមិនគ្រុប(Union Development Group)ឬហៅកាត់ថាក្រុមហ៊ុនUDGដែលមិនបានផ្តល់សំណងដល់ពួកគាត់។

ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ដំណាំស្វាយ ដូង ចន្ទី និងដំណាំហូបផ្លែ ជាច្រើនទៀតរងការបំផ្លាញលើផ្ទៃដីជាង ២ហិកតា កាលពីថ្ងៃទី៣ មេសាដោយក្រុមហ៊ុនចិនមួយនេះ។

ក្រុមសិទ្ធិមនុស្សប្រចាំនៅខេត្តកោះកុងបានឲ្យដឹងថា តំណាងក្រុមហ៊ុន ចិន UDGលោកជៀង ឡាងបានដឹកនាំកម្លាំងជាច្រើននាក់ប្រដាប់ដោយអាវុធគ្រប់ដៃនិងគ្រឿចក្រ២ គ្រឿងទៅធ្វើការឈូសឆាយកម្ទេចដំណាំហូបផ្លែរបស់ពលរដ្ឋទាំងកំរោលនៅក្នុង ឃុំកោះស្តេច ស្រុកគិរីសាគរ។

ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារវិបត្តិដីធ្លីក្នុងឃុំកោះស្តេចស្រុកគិរីសាគរខេត្តកោះកុងទាំងនេះអះអាងថា ប្រសិនបើអាជ្ញាធរខេត្តកោះកុងមិនព្រមចេញមុខដោះស្រាយឲ្យពួកគេទេ នោះពួកគេនឹងនាំគ្នាវេចចានវេចឆ្នាំងភួយមុងកន្ទេល ឡើងមកដេកតវ៉ានៅមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកជាសុផារ៉ាបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស