37 C
Phnom Penh

ក្រុមតំណាងរាស្រ្តអាមេរិកាំងបេ្តជ្ញាថានឹងប្រឹងប្រែងបន្ថែមទៀតដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋបានសន្យាចំពោះមុខពលរដ្ឋខ្មែរក្នុងទីក្រុងឡងប៊ិចរដ្ឋកាលីហ្វ័រញ៉ា(California)ថា ពួកគេកំពុងរៀបចំសេចក្តីព្រាងច្បាប់២៤១២ដើម្បីបង្កក នឹងរឹបអូសទ្រព្យសម្បតិ្តរបស់ក្រុមមន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនដែលកំពុងលាក់លុយជាច្រើននៅបរទេស។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសលោកអេដ រ៉យ (Ed Royce)អះអាងថា ក្រុមតំណាងរាស្រ្តអាមេរិកាំងនឹងធ្វើសកម្មភាពទ្វេរដងដើម្បីចាត់វិធានការចំាំបាច់មួយចំនួនក្នុងការដាក់សំពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងសិទ្ធិមនុស្ស។

ការអះអាងរបស់លោកអេដ រ៉យ(Ed Royce)ធ្វើឡើងនៅក្នុងពិធី ប្រគល់ពានរង្វាន់របស់អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងទៅដល់តំណាងរាស្រ្តអាមេរិកាំងបីរូបរួមមានលោកអេដ រ៉យ(Ed Royce) លោក ដេណា រ៉ូរ៉ាបាកឃើរ(Dana Rohrabacher)និងលោកអាលែន ឡូវែនថល(Allan Lowenthal)ដែលពួកគេទាំងបីនាក់នេះជាអ្នកទាមទារដ៏ស្វិតស្វាញដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅ កម្ពុជា។

តំណាងរាស្រ្តពីខាងគណបក្សប្រជាធិបតេយ្យលោកអាលែនឡូវែនថល(Alan Lowenthal)អះអាងថាគណៈកម្មាធិការរដ្ឋសភា សហរដ្ឋអាមេរិកជាក្រុមមួយដែលមានឥទ្ធិពលក្នុងរដ្ឋសភាអាមរិកទាំងមូលដែលតែងប្រយុទ្ធប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោកបន្តថាប្រសិនបើកម្ពុជាចង់ធ្វើមិត្តជាមួយនឹងសហរដ្ឋអាមេរិក នោះរដ្ឋាភិបាលកម្ពុជាត្រូវបោះបង់ចោលការមើលងាយមើលថោកពលរដ្ឋរបស់ខ្លួនហើយងាកមកគោរពសិទ្ធិមនុស្ស និងគោរពលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស