38 C
Phnom Penh

តុលាការកូរ៉េខាងត្បូងផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េ ខាងត្បូងឲ្យជាប់គុក២៤ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការរបស់ប្រទេសកូរ៉េខាងត្បូងបានរកឃើញថាអតីតប្រធានាធិបតីលោកស្រីប៉ាក់ហ្គុនហ៊ី(Park Geun-hye) មានជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន១៨ករណីដូចករណីរំលោភអំណាច អំពើពុករលួយ ការប្រើអំណាចផ្តាច់ការនិងបទល្មើសជាច្រើនទៀតហើយ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៤ឆ្នាំ។

ការផ្តន្ទាទោសរបស់លោកស្រីប៉ាក់ហ្គុនហ៊ី(Park Geun-hye) បាននាំឱ្យមានការបិទនូវរឿងអាស្រូវពុករលួយខា្នកធំមួយដែលបានញាំញីប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលកន្លងមក។

ចៅក្រមរបស់ប្រទេសកូរ៉េខាងត្បូងនិយាយថា អតីតប្រធានាធិបតីរូបនេះបានរំលោភអំណាចដែលត្រូវបានផ្តល់ឱ្យដោយប្រជាពលរដ្ឋនៃប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរ ហើយថាវិធានការរបស់តុលាការនៅពេលនេះ គឺដើម្បីផ្ញើសារមួយទៅកាន់ក្រុមមេដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូងនាពេលអនាគត។

លោកស្រីប៉ាក់ហ្គុនហ៊ី(Park Geun-hye) បានជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១២ ហើយលោកស្រីត្រូវបានមហាជនពីគ្រប់ទិសទីធ្វើបាតុកម្មទម្លាក់ចេញពីអំណាចកាលពីខែធ្នូឆ្នាំ២០១៦ ដោយសារពួកគេមិនអាចស៊ូទ្រាំជាមួយនឹងការដឹកនាំបែបផ្តាច់ការការដឹកនាំបែបពុករលួយ និងការដឹកនាំបែបរំលោភអំណាចជាដើមនោះ។

នៅខែមីនាឆ្នាំ២០១៧លោក ស្រី ប៉ាក់ហ្គុនហ៊ីត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូងបោះឆ្នោតទម្លាក់លោកស្រីស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស