30.7 C
Phnom Penh

រដ្ឋសភាជាតិបានសម្រេចជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា​២រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាកម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញបានបោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប គឺលោក​ស្រី ​ជា ច័ន្ទទេវី និងលោក សួន មាន។

អគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ក្រុមអ្នក សារព័ត៌មានថា សមាជិកថ្មីរបស់ព្រឹទ្ធសភាទាំងពីររូបនេះមកបីគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច។

ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងមកនេះ មានការចូល​រួមពីគណបក្សចំនួន៤ រួមមាន គណបក្ស​ប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ​ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

ព្រះ​មហាក្សត្រ នរោត្តមសីហមុនី នឹងយាងចូលរួមជាព្រះរាជអធិបតីភាពនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាថ្មី នីតិកាល​​ទី ៤ នៅថ្ងៃទី ២៣ ខែមេសាខាង មុខ។​

ក្នុងចំណោមសមាជិកព្រឹទ្ធសភា៦២រូប គឺ៥៨រូបមកពីខាងគណបក្សកាន់អំណាច ២រូប ត្រូវបានចាត់​តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ជ្រើស​តាំង​ដោយរដ្ឋសភា។

សមាជិក២រូប ដែលតែងតាំងដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គឺព្រះអនុជ នរោត្តម អរុណរស្មី និង លោកស្រី អ៊ុំ សូម៉ានី។

សមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច ៥៨​រូប ​បានជាប់ឆ្នោត ១០០% កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមឡើយ ក្រោយពីតុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស