31 C
Phnom Penh

លោក ហ៊ុន សែន បន្តជំរុញឲ្យពលរដ្ឋនាំគ្នាចេញទីបោះឆ្នោតឲ្យបានច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន កាលពីថ្ងៃអង្គារបានឈ្លាតយកពិធីបុណ្យចូលឆ្នាំខ្មែរដើម្បីឃោសនាឲ្យពលរដ្ឋចេញទៅបោះឆ្នោតជូនគណបក្សកាន់អំណាចរបស់លោក។

នៅក្នុងសារលិខិតមួយដែលផ្ញើទៅកាន់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ លោក ហ៊ុន សែន ក៏បានបង្ហាញពីមោទនភាពអំណាចរបស់លោកដែលបានទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ នៅក្នុងឆ្នាំចាស់ដោយជោគជ័យ។

ការអំពាវនាវរបស់លោក ហ៊ុន សែន ផ្ទុយគ្នាទៅនឹងការចង់បានរបស់លោក សម រង្ស៊ី។

កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់កុំចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ។

ជាងនេះទៅទៀតលោកក៏បានអំពាវនាវកុំឲ្យក្រុមអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមអង្កេតការណ៍ការបោះឆ្នោតមួយ ដែលលោកចាត់ទុកថា ជាបោះឆ្នោតបែបកំប្លុកកំប្លែងនោះ។

គណបក្សប្រជាជនកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែកក្កដា ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។

ក្រុមអ្នកឃាំ្លមើលនិយាយថា ការអំពាវនាវរបស់លោក ហ៊ុន សែន ដែលទាមទារឲ្យពលរដ្ឋចូលរួមការបោះឆ្នោតឲ្យបានច្រើននេះ អាចដោយសារគណបក្សកាន់អំណាចកំពុងមានការព្រួយបារម្ភភាពស្រប ច្បាប់នៃការបោះឆ្នោតនៅពេលខាងមុខ។

ហើយប្រសិនបើចំនួនអ្នកទៅបោះឆ្នោតមានចំនួនតិចពេក នោះបង្ហាញថា ពលរដ្ឋមិនគាំទ្រការបោះឆ្នោតនេះ ហើយមានន័យថា ការបោះឆ្នោតធ្វើឡើងដោយមិនដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស