26 C
Phnom Penh

ក្រុមអ្នកច្បាប៖ កម្ពុជាគួរដាក់ទោសឧក្រិដ្ឋជន មុននឹងបញ្ជូនចេញពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកច្បាប់៖ កម្ពុជាគួរដាក់ទោសឧក្រិដ្ឋជនអ៊ិនធឺណែតមុននឹងបញ្ជូនចេញពីកម្ពុជា សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃម្សិលមិញ បានបញ្ជូនឧក្រិដ្ឋជនដែលបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណែតចំនួន៨៩នាក់ជនជាតិចិន ចេញពីកម្ពុជា ដោយមិនទាន់បានផ្តន្ទាទោសដោយតុលាការកម្ពុជានោះឡើយ។

ភ្នាក់ងារសារព័ត៌មានAP បានដកស្រង់សមី្តមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសីលា ចុះផ្សាយកាលពីថ្ងៃពុធថា ជនជាតិចិនទាំងនេះបានប្រើវិធីទាក់ទងស្រ្តីនៅប្រទេសចិន តាមរយៈបណ្តាញសង្គម ហើយប្រើល្បិចបោកប្រាស់ពួកគេ ឱ្យផ្ញើរូបភាពអាក្រាតកាយ បន្ទាប់មកធ្វើការជម្រិតទារប្រាក់ពីនារីរងគ្រោះទាំងនោះ ដោយគំរាមចែកចាយរូបភាពរបស់ពួកគេទៅលើប្រព័ន្ធអ៊ីនធឺណែត ប្រសិនបើស្រ្តីទាំងនោះមិនព្រមធ្វើតាម។

ក្រុមសង្គមស៊ីវិលនិយាយថា វត្តមានដ៏ច្រើននៃជនជាតិចិនលើទឹកដី កម្ពុជាកំពុងបង្កបញ្ហាអសន្តិសុខជាច្រើននៅតាមខេត្តព្រះសីហនុ ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។

ចាប់ពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ចំនួនជាង១ពាន់នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនវិញ ក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។

កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការធ្វើបត្យាប័នឧក្រិដ្ឋជនឲ្យគ្នាទៅវិញទៅមកកាលពីអំឡុងឆ្នាំ២០០០។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់និយាយរដ្ឋាភិបាលកម្ពុជាគួរផ្តន្ទាទោសជនជាតិចិនទាំងនោះទៅតាមផ្លូវច្បាប់របស់កម្ពុជាសិន មុននឹងបញ្ជូនពួកគេទៅកាន់ប្រទេសចិនវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស