34 C
Phnom Penh

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងគាំទ្រច្បាប់បង្កកទ្រព្យសម្បត្តិមន្រ្តីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកកំពុងជំរុញឲ្យពលរដ្ឋខ្មែរអាមេរិកាំងនាំគ្នាសរសេរសំបុត្រទៅកាន់សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ ដែលពួកគេកំពុងរស់នៅ ដើម្បីជំរុញឲ្យក្រុមសមាជិកព្រឹទ្ធសភាទាំងនោះគាំទ្រសេចក្តីព្រាងច្បាប់លេខ២៤១២ ស្តីពីការគាំទ្រ និងអនុវត្តន៍ឲ្យបានជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងដែលមានទំនាក់ទំនងជិតស្និត ជាមួយស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក លោកទូច វិបុល អះអាងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តមែន នោះវានឹងមានប្រសិទ្ធភាពក្នុងការបង្កកទ្រព្យសម្បត្តិមន្រ្តីជាន់ខ្ពស់របស់កម្ពុជាផ្តាច់ជំនួយទាំងអស់ដល់កម្ពុជា និងបិទទិដ្ឋាការមន្រ្តីរបស់លោក ហ៊ុន សែនទាំងអស់ដែលពុករលួយ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋបានសន្យាចំពោះមុខពលរដ្ឋខ្មែរក្នុងទីក្រុងឡងប៊ិច រដ្ឋCalifornia ថា ពួកគេកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយទៀតដើម្បីបង្កក នឹងរឹបអូសទ្រព្យសម្បតិ្តរបស់ក្រុមមន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលកំពុងលាក់លុយជាច្រើននៅបរទេស។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសលោកEd Royce អះអាងថា ក្រុមតំណាងរាស្រ្តអាមេរិកាំងនឹងធ្វើសកម្មភាពទ្វេរដងដើម្បីចាត់វិធានការចំាំបាច់មួយចំនួនក្នុងការដាក់សំពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស