31 C
Phnom Penh

ជនភៀសខ្លួនជាតិស៊ីរី ម្នាក់ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនឲ្យ ចូលប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋស៊ីរីម្នាក់(Syria) ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស ត្រូវបានជាប់គាំងការធ្វើដំណើរនៅព្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ីអស់រយៈពេលជាងមួយខែបន្ទាប់ពីសមត្ថកិច្ចកម្ពុជាហាមមិនឲ្យចូលក្នុងប្រទេស។

លោក ហាស្សាន់ អាល់ កុនតា (Hassan Al Kontar) មកពីទីក្រុងស្វៃដា (Swaida) ប្រទេសស៊ីរី និយាយថា លោកបានធ្វើការហោះហើរពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី៧ ខែមីនា ប៉ុន្តែលោកត្រូវបានបដិសេធដោយអាជ្ញាធរកម្ពុជាមិនឲ្យចូលប្រទេស ហើយត្រូវបានបញ្ជូនត្រឡប់ទៅកាន់ទីក្រុង គូឡាឡាំពួ (Kuala Lumpur) វិញ។

រហូមមកទល់ពេលនេះ គឺមានរយៈពេល៣៦ថ្ងៃហើយដែលលោកកំពុងស្ថិតនៅក្នុងព្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ីដដែល។

កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្តី លោក ស្សាន់ អាល់ កុនតា (Hassan Al Kontar) ចុះផ្សាយកាលពីម្សិលមិញថា លោកមិនចង់ក្លាយជាជនខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហេតុដូច្នេះហើយលោកក៏ជ្រើសរើសធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។

លោកហាស្សាន់ បញ្ជាក់ថា ពេលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកត្រូវបានសមត្ថកិច្ចរបស់កម្ពុជាបានចោទសួរលោកអំពីបញ្ហាហិរញ្ញវត្ថុរបស់លោកទៅវិញ។

លោកបន្តថា សមត្ថកិច្ចកម្ពុជាបានយកលិខិតឆ្លងដែនរបស់លោក ហើយបានថតរូបលោកឈរផ្ទប់នឹងជញ្ជាំងដូចជាឧក្រិដ្ឋជនថែមទៀតដែលជាការអាម៉ាស់មួយយ៉ាងខ្លាំង។

លោកអះអាងថា មន្រ្តីអន្តោប្រវេសន៍ខ្មែរមិនបានផ្តល់ហេតុផលច្បាស់លាស់ទេចំពោះការបដិសេធមិនអោយចូលប្រទេសកម្ពុជានោះ។

ប៉ុន្តែលោក សុខ វាសនា នាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឱ្យដឹងថា អ្វីដែលសំខាន់គឺចាំបាច់ត្រូវពិនិត្យមើលគោលបំណងនៃការស្នាក់នៅរបស់គាត់ជាមុនសិន។

លោក ហាស្សាន់ បន្តថា គោលបំណងរបស់លោកគឺស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលប្រហែលមួយសប្តាហ៍មុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសអេក្វាឌ័រ (Ecuador)។

លោកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី អាចនិរទេសលោកទៅប្រទេសស៊ីរីវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស